ប៉ុន្មានថ្ងៃជាប់ៗគ្នា.! កម្ពុជាយេីងពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីទេ​

ចែករំលែក៖

ភ្នំពេញ៖ បើគិតរហូតដល់ម៉ោង​ ៨០០ព្រឹក​ ថ្ងៃទី​ ២៩​ ខែឧសភា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ,ចំនួនអ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យ២នាក់​ ,អ្នកជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ និងគ្មាន​អ្នកបាត់បង់ជីវិតឡើយ ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១៩៤៥៧ ស្មេីនឹង​១១៧២ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print