រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កម្ពុជាមានខេត្ត​ចំនួន​៥​ ដែលនាំមុខគេក្នុង​ការផលិត​ស្រូវ

ចែករំលែក៖

ភ្នំពេញ​៖ យោងតាម​សំណេរ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ករបស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខេត្ត​ចំនួន​៥​នៅ​កម្ពុជា គឺ​ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ ជា​ខេត្ត​នាំមុខគេ ក្នុង​ការផលិត​ស្រូវ នៅក្នុង​ឆ្នាំ​២០១៩ ​។

​យោងតាម​របាយការណ៍​ដដែល​រដ្ឋមន្ត្រី​កសិកម្ម​បាន​បង្ហោះ​ភ្ជាប់​ជាមួយនឹង​សំណេរ​របស់ខ្លួន ក្នុងចំណោម​ខេត្ត​ទាំង​៥​នេះ អាច​ផលិត​ស្រូវ​ចំនួន ៥.៦១៣.០០០ តោន​។ ក្នុងនោះ​ខេត្តព្រៃវែង ផលិត​ស្រូវ​បាន​ច្រើនជាងគេបង្អស់ គឺ​ចំនួន ១.៣៦៥.០០០ តោន​។ បន្ទាប់មក​គឺ​ខេត្តបាត់ដំបងដែល​ផលិត​ស្រូវ​បាន​ចំនួន ១.២៣៧.០០០ តោន ។ ខេត្តតាកែវ​ផលិត​បាន​១.២០៩.០០០ តោន ។ ខេត្តបន្ទាយមានជ័យ​ផលិត​បាន​ចំនួន៩២៩.០០០ តោន ។ និង​ខេត្តកំពង់ធំ​ផលិត​ស្រូវ​បាន​ចំនួន ៨៧០.០០០ តោន នៅក្នុង​ឆ្នាំ​២០១៩​។

​តាម​របាយការណ៍​ដដែល កម្ពុជា​ផលិត​ស្រូវ​បាន​ចំនួន ១០.៨៨ លាន​តោន​ឆ្នាំ​២០១៩ និង​នៅសល់​ស្រូវ​សម្រាប់​នាំចេញ ប្រមាណ​៥.៧៦០.០០​តោន​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print