កងទ័ព​ឥណ្ឌា​ កើនឡើងដល់២០នាក់​ស្លាប់​ ក្នុងការ​ប៉ះទង្គិច​ជាមួយ​ចិន ខណៈ​ប៉េកាំង​ថា ទ័ព​ឥណ្ឌា​ឆ្លង​ព្រំដែន​ពីរដង​

ចែករំលែក៖

អន្តរជាតិ៖យោងតាមសេចក្តីថ្លែងការណ៍ថ្មីរបស់យោធាឥណ្ឌា នាថ្ងៃទី១៦ ខែមិថុនាម្សិលមិញថា មានករណីប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌានៅតាមព្រំដែន កាលពីថ្ងៃទី១៥ ខែមិថុនាបណ្ដាលឲ្យទាហានឥណ្ឌាយ៉ាងហោចណាស់ កើនឡើងដល់២០នាក់បានស្លាប់ បន្ទាប់ពីឥណ្ឌាអះអាងថាទាហានខ្លួនស្លាប់ចំនួន នាក់បន្ថែមទៀត នេះបើតាមសេចក្តីថ្លែងការណ៍ថ្មីមួយទៀតដោយប្រកាសថា ទាហានចំនួន១៧នាក់ផ្សេងទៀតដែលរងរបួសធ្ងន់នៅក្នុងការប៉ះទង្គិចក្នុងតំបន់ Galwan Valley បានទទួលមរណភាពហើយ តួលេខសរុបរបស់ទាហានឥណ្ឌាមានចំនួន ២០នាក់

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយដកស្រង់ពីមន្រ្តីយោធាឥណ្ឌា ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ករណីប៉ះទង្គិចនៅតំបន់ព្រំដែន Galwan Valley ដែលស្ថិតនៅចន្លោះតំបន់ទីបេប្រទេសចិន និងតំបន់ Ladakh ប្រទេសឥណ្ឌា គឺជាការប្រវាយប្រតប់គ្នារវាងដៃ និងដៃ

ទាក់ទិននឹងការប៉ះទង្គិចនេះ យោធាឥណ្ឌា បានអះអាងថា គឺបណ្តាលឲ្យមានករណីស្លាប់ភាគីទាំងសងខាង ចំណែកក្រសួងការពារជាតិចិនបានអះអាងថា ការប៉ះទង្គិចនេះ គឺបណ្តាលឲ្យមានទាហានស្លាប់មែន ប៉ុន្តែ មិនបានបញ្ចេញតួលេខទាហានស្លាប់របស់ខ្លួន ព័ត៌មានលំអិតជុំវិញបញ្ហានេះឡើយ ករណីស្លាប់ទាហានឥណ្ឌា ២០នាក់នេះ គឺជាតួលេខដ៏ច្រើនបំផុត ក្នុងរយៈពេល ទសរត្សរ៍ចុងក្រោយនៃការប៉ះទង្គិចគ្នារវាងចិន និងឥណ្ឌានៅតាមព្រំដែន

ហេតុការណ៍ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៥ ខែមិថុនានេះ ចិន បានអះអាងថា ទាហានឥណ្ឌា បានវាយប្រហារមកលើទាហានចិន បើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួការបរទេសចិន លោក Zhao Lijian ទាហានឥណ្ឌាបានឆ្លងកាត់ព្រំដែនប្រទេសទាំងពីរចំនួនពីរដងដែលនេះជាសកម្មភាពសកម្មភាពបង្កជម្លោះ និងវាយប្រហារលើទាហានចិន ដោយសារបញ្ហានេះ វាបានបង្កឲ្យមានការប្រឈមមុខធ្ងន់ធ្ងរដាក់គ្នា

ជាការឆ្លើយតបទៅភាគីចិន អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានតបថា ការប៉ះទង្គិចនេះ កើតឡើងដោយសារតែ ភាគីចិនប៉ុនប៉ងជាឯកតោភាគី ចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន (Status Quo) នៅតាមព្រំដែនប្រទេសទាំងពីរ

ការប៉ះទង្គិចតាមព្រំដែននេះ គឺទំនងជាកើតចេញពីការសាងសង់ផ្លូវរបស់ឥណ្ឌានៅតាមព្រំដែន ក្នុងតំបន់ទន្លេ Galwan ដែលហូរពីតំបន់Aksai Chin របស់ចិនមកតំបន់ Ladakh របស់ឥណ្ឌា ដែលតំបន់ទាំងនេះស្ថិតក្នុងតំបន់កាស្មៀរទាំងអស់ ចិនបានប្រឆាំងការសាងសង់នេះព្រោះនាំឲ្យឥណ្ឌាមានប្រៀបក្នុងការដឹកជញ្ជូនយោធា សព្វាវុធ ភាពតានតឹងក៏ឡើងកម្ដៅខ្លាំងបន្តិចម្ដងៗ

គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ Naku La ក្នុងរដ្ឋ Sikkim កាលពីខែឧសភា កន្លងទៅ  ទាហានឥណ្ឌា និងចិនក៏បានប៉ះទង្គិចជាមួយគ្នាដែរ តាមរយៈប្រវាយប្រតប់គ្នា និងការចោលដុំថ្មដាក់គ្នា ប៉ុន្តែបញ្ហានេះ បានបង្កឲ្យភាគីទាំងពីររងរបួសតែប៉ុណ្ណោះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print