កូរ៉េខាងជើង លេងចាស់ដៃហើយ ដោយរៀបចំ ឧបករណ៍បំពងសំឡេង តាមបណ្តោយព្រំដែន

ចែករំលែក៖

កូរ៉េខាងជើងបានដំឡើង ឧបករណ៍បំពងសំឡេងតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ក្រោយពេលប្រទេសទាំងពីរ បានសម្រេច ដកចេញពីទីនោះកាលពីឆ្នាំ​២០១៨ តាមកិច្ចព្រមព្រៀង ក្រោយជួបពិភាក្សាគ្នា ។
សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ៖ កូរ៉េខាងជើង បានរៀបចំ ឧបករណ៍បំពងសំឡេង ជាច្រើននៅតំបន់ព្រំដែនគ្មានយោធា​។ កាលពីឆ្នាំ​២០១៨ កូរ៉េខាងជើង បានដោះឧបករណ៍ទាំងនោះ ចំនួន​៤០ កន្លែងចេញហើយឈប់ឃោសនាតាមកិច្ចព្រមព្រៀង ។
នៅពេលនេះដែរ មន្ត្រីជាន់ខ្ពស់ ក្នុងជួរគណៈទីបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា​«យើងបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត​រាល់សកម្មភាពប្រែប្រួល​របស់កូរ៉េខាងជើង ក្នុងការធ្វើសង្គ្រាម ចិត្តសាស្ត្រ» ។ កូរ៉េខាងត្បូង បានត្រៀមលក្ខណះរួចរាល់ដើម្បីទប់ទល់រាល់ស្ថានភាពអាក្រក់ ដែលអាចកើតឡើង។
នៅពេលនេះដែរកូរ៉េខាងជើងក៏បានត្រៀមបង្ហោះខិត្តប័ណ្ណ​១២លានសន្លឹកចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង ដែលជាការសងសឹកទៅលើទីក្រុងស៊េអូល ដែលបំពានកិច្ចព្រមព្រៀង ទុកឲ្យពលរដ្ឋ​បង្ហោះប៉េងប៉ោង នាំអាហារមកកាន់កូរ៉េខាងជើង ។ ហេតុការណ៍នោះបានធ្វើឲ្យទីក្រុងព្យុងយ៉ាងសម្រេចបំផ្ទុះ ការិយាល័យទំនាក់ទំនងតែម្តង ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print