សម្រស់ និងរចនាប័ទ្មលើប្រាង្គប្រាសាទបឹងមាលា

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រាសាទបឹង​មាលា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បឹងមាលា ឃុំបេងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រាសាទ​នេះ​ ស្ថិតនៅ​ខាងកើត​ជើងភ្នំ​គូលែន និង​ខាងកើត​ក្រុង​សៀមរាប លើ​ចម្ងាយ​ផ្លូវ​ប្រហែល​៧៧​គីឡូម៉ែត្រ​។
ប្រាសាទ​នេះ មាន​រចនាប័ទ្ម​ដូច​ទៅនឹង​ប្រាសាទអង្គរវត្ត​ដែរ ដែល​អាច​ឲ្យ​គេ​ដឹងបាន​ថា៖ ជា​ប្រាសាទ​ដែល​កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ចុង​សតវត្សរ៍​ទី​១១ ដើម​សតវត្សរ៍​ទី​១២ ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។
ទោះជា​មាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ប្រាសាទអង្គរវត្ត​ក៏ពិតមែន ប៉ុន្តែ​គេ​មិនអាច​ដឹង​កាល​បរិ​ច្ឆេ​ទ​ពិតប្រាកដ​នៃ​ឆ្នាំ​ដែល​កសាង​ប្រាសាទបេង​មាលា​ឡើយ ព្រោះ​ហេតុថា​គ្មាន​សិលាចារឹក​បញ្ជាក់​។

នៅ​ខាងកើត​ប្រាសាទ​នេះ​ មាន​បារាយណ៍​ដ៏​ធំ​មួយ មាន​​បណ្តោយ ១៦០០​ម៉ែត្រ និងទទឹង ៨០០​ម៉ែត្រ​។ តួ​ប្រាសាទ​មាន​ទំហំ​បណ្តោយ ១០៧៦​ម៉ែត្រ ទទឹង ៩១៣​ម៉ែត្រ៕

...

ប្រភព៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print