ខេត្តសៀមរាប៖ ប្រាសាទបឹងមាលា មានទីតាំងស្ថិតនៅភូមិបឹងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះ ស្ថិតនៅខាងកើតជើងភ្នំគូលែន និងខាងកើតក្រុងសៀមរាប លើចម្ងាយផ្លូវប្រហែល៧៧គីឡូម៉ែត្រ។
ប្រាសាទនេះ មានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្តដែរ ដែលអាចឲ្យគេដឹងបានថា៖ ជាប្រាសាទដែលកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ ដើមសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
ទោះជាមានភាពប្រហាក់ប្រហែលទៅនឹងប្រាសាទអង្គរវត្តក៏ពិតមែន ប៉ុន្តែគេមិនអាចដឹងកាលបរិច្ឆេទពិតប្រាកដនៃឆ្នាំដែលកសាងប្រាសាទបេងមាលាឡើយ ព្រោះហេតុថាគ្មានសិលាចារឹកបញ្ជាក់។
នៅខាងកើតប្រាសាទនេះ មានបារាយណ៍ដ៏ធំមួយ មានបណ្តោយ ១៦០០ម៉ែត្រ និងទទឹង ៨០០ម៉ែត្រ។ តួប្រាសាទមានទំហំបណ្តោយ ១០៧៦ម៉ែត្រ ទទឹង ៩១៣ម៉ែត្រ៕
ប្រភព៖ ទទក