ក្រោយ​រកឃើញ​ត្បូងថ្ម​​Tanzanite បានចំនួនពីរ​ដុំ បុរស​តង់​ហ្សា​នី​ម្នាក់ដែលមាន​ភរិយា​៤​នាក់ ក្លាយជា​មហាសេដ្ឋី

ចែករំលែក៖

អន្តរជាតិ៖ក្រសួងរ៉ែតង់ហ្សានី បានទិញត្បូងថ្មទម្ងន់សរុប១៥គីឡូក្រាមពីលោក Saniniu Laizer ​ដែលជាអ្នកប្រកបអាជីវកម្មរុករករ៉ែខ្នាតតូចម្នាក់ នៅតង់ហ្សានី ក្នុងតម្លៃ.លានដុល្លារអាមេរិកបន្ទាប់ពីកូនជាងរបស់គាត់បានរកឃើញត្បូងថ្ម Tanzanite ចំនួនពីរដុំ ដ៏ធំបំផុតក្នុងប្រទេស នេះបើតាមការផ្សាយរបស់សារព័ត៍មាន BBC កាលពីថ្មីៗនេះ

បុរសតង់ហ្សានី បានក្លាយជាមហាសេដ្ឋីភ្លាមៗ ខណៈរកឃើញTanzanite ជាប្រភេទត្បូងថ្មដ៏កម្របំផុតនៅលើលោក ហើយធ្លាប់ត្រូវបានរកឃើញកន្លងមកនៅភាគខាងជើងប្រទេសតង់ហ្សានី ត្បូងថ្មនេះ ត្រូវយកច្នៃយកធ្វើជាគ្រឿងអលង្ការប្រណីតនានា ហើយភូព្ភវិទូម្នាក់ បានប៉ាន់ប្រមាណថា វាអាចប្រឈមបាត់បង់ទាំងស្រុងនារយៈពេល២០ឆ្នាំខាងមុខដោយត្បូងដ៏កម្រនេះ មានតម្លៃខុសៗគ្នាទៅតាមពណ៌បៃតងក្រហម ស្វាយ និងខៀវ ហើយការកំណត់តម្លៃក៏ធ្វើតាមពណ៌ និងភាពភ្លឺច្បាស់របស់វាផងដែរ

លោក Laizer បានរកឃើញត្បូង Tanzanite ទាំងពីរដុំដែលមានទម្ងន់.គីឡូក្រាម និង.គីឡូក្រាម កាលពីសប្តាហ៍មុន ហើយបានលក់ចេញនៅពុធ ទៅឲ្យស្ថាប័នជំនាញនៃក្រសួងរ៉ែតង់ហ្សានី ដោយឆ្លងកាត់ការដេញថ្លៃមួយនៅភាគខាងជើងតំបន់ Manyara​

លោកប្រធានាធិបតីតង់ហ្សានី John Magufuli ក៏បានទូរសព្ទទៅអបអរសាទរលោក Laizer ផងដែរ ដោយលោករីករាយចំពោះអ្នករុករករ៉ែខ្នាតតូចរូបនេះ ដែលមានឱកាសក្លាយជាមហាសេដ្ឋី  លោក Magufuli ដែលបានកាន់អំណាចតាំងពីឆ្នាំ២០១៥ មក បានចាត់ទុកវិស័យរុករករ៉ែ ជាផ្នែកនៃការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

លោក Laizer អាយុ៥២ឆ្នាំ ដែលមានភរិយានាក់ និងកូនជាង៣០នាក់ បានកាប់គោមួយធ្វើម្ហូបអាហារដើម្បីអបអរសាទរលាបសំណាងរបស់លោក  បុរសរូបនេះ មានបំណងវិនិយោគនៅសហគមន៍របស់ខ្លួនក្នុងស្រុក Simanjiro តំបន់ Manyara រួមទាំងបង្កើតផ្សារ និងសង់សាលាដើម្បីជួយដល់អ្នកភូមិក្រីក្រ។មិនតែប៉ុណ្ណោះលោក Laizer បានអះអាងប្រាប់ សារព័ត៍មានBBC ថា លោកនឹងមិនប្តូររបៀបរស់នៅរបស់ខ្លួននោះឡើយ ដោយលោកបន្តប្រកបរបរចិញ្ចឹមគោ២០០០ក្បាល និងរស់នៅដោយសាមញ្ញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print