ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អុី​ន តែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​កិច្ចការ​កូរ៉េខាងជើង និងសន្តិសុខ

ចែករំលែក៖

អន្តរជាតិ៖ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២០បានតែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​ដែល​ធ្វើការ​លើ​កិច្ចការ​កូរ៉េខាងជើង និង​សន្តិសុខ ក្នុង​គោលដៅ​ដែល​ត្រូវបាន​មើលឃើញថា ជា​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​គោលនយោបាយ​ទាក់ទង​អ្នកជិតខាង​មួយ​នេះ​ ។ ដោយលោក មូ​ន បានតែងតាំង​លោក Suh Hoon ដែល​បច្ចុប្បន្ន​ជានា​យក​ចារកម្ម​ជាតិ (NIS) ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​វិមាន​ប្រធានាធិបតី Cheong Wa Dae និង​ស្នើ​តែងតាំង​លោក Park Jie-won អតីត​សមាជិកសភា​បួន​អាណត្តិ​ជានា​យក NIS វិញ​។

អន្តរជាតិ៖ នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២០បានតែងតាំង និង​ផ្លាស់ប្ដូរ​មន្ត្រី​ដែល​ធ្វើការ​លើ​កិច្ចការ​កូរ៉េខាងជើង និង​សន្តិសុខ ក្នុង​គោលដៅ​ដែល​ត្រូវបាន​មើលឃើញថា ជា​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​គោលនយោបាយ​ទាក់ទង​អ្នកជិតខាង​មួយ​នេះ​ ។ ដោយលោក មូ​ន បានតែងតាំង​លោក Suh Hoon ដែល​បច្ចុប្បន្ន​ជានា​យក​ចារកម្ម​ជាតិ (NIS) ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​វិមាន​ប្រធានាធិបតីCheong Wa Dae និង​ស្នើ​តែងតាំង​លោក Park Jie-won អតីត​សមាជិកសភា​បួន​អាណត្តិ​ជានា​យក NIS វិញ​។

លោក មូ​ន ជេ​អុី​ន បាននិយាយថា ទីប្រឹក្សា​សន្តិសុខ​ជាតិ រដ្ឋមន្ត្រី​បង្រួបបង្រួមប្រធាន​ចារកម្ម​ជាតិ និង​ទីប្រឹក្សា​ផ្នែក​ការទូត សុទ្ធតែ​ត្រូវបាន​ជំនួស​ដោយ​មន្ត្រី​ដែលមាន​និន្នាការ​រក​ទំនាក់ទំនង​ល្អ​ជាមួយ​ព្យុងយ៉ាង​ ។មិនតែប៉ុណ្ណោះលោក មូនស្នើ​បេក្ខភាព​លោក Lee In-young ជា​រដ្ឋមន្ត្រី​បង្រួបបង្រួម​ដើម្បី​មើល​ការខុសត្រូវ​កិច្ចការ​អន្តរ​កូរ៉េ​។ ការតែងតាំង​លោកPark និង​លោក Lee ត្រូវការ​ការយល់ព្រម​ពី​សំណាក់​សភា​ជាមុនសិន​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បានឲ្យដឹងថា ជាមួយគ្នានោះដែរ លោក មូ​ន ក៏បាន​តែងតាំង​លោក Chung Eui-yong ដែល​ត្រូវ​ចាក​ចេញពី​តំណែង​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​លោក Im Jong-seok អតីត​ប្រធាន​សេនាធិការ​ប្រធានាធិបតី ឲ្យ​កាន់តំណែង​ជា​ជំនួយការ​ពិសេស​ផ្នែក​គោលនយោបាយ​ការទូត និង​សន្តិសុខ​ផងដែរ​។

​សូមជម្រាបថា ការតែងតាំង​មន្ត្រី​សន្តិសុខ និង​កិច្ចការ​អន្តរ​កូរ៉េ​នេះ ធ្វើឡើង​ស្របពេល​ដែល​លោក មូ​ន កំពុង​រិះរក​មធ្យោបាយ​ដើម្បី​កែប្រែ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ឲ្យ​ត្រឡប់​ទៅរក​ស្ថានភាព​ក្រោយ​ឆ្នាំ​២០១៨ ដែល​ភាពល្អប្រសើរ​។ប៉ុន្តែ​ការចរចា​មិនបាន​លទ្ធផល​គាប់ចិត្តនាំ​ឲ្យ​កូរ៉េខាងជើង​ចាប់ផ្ដើម​ដើរចេញ​បន្តិច​ម្ដងៗ​ពី​គន្លង​ផ្លូវ​ថ្មី ហើយ​ងាក​ទៅ​ដើរ​លើ​គន្លង​ចាស់​ដោយ​ចាប់ផ្ដើម​បង្ក​សកម្មភាព​អរិភាព​ដាក់​កូ​រ៉​ខាងត្បូង​ឡើងវិញ​។

​គួរបញ្ជាក់ថា មន្ត្រី​ដែល​តែងតាំង​ពេលនេះ សុទ្ធសឹង​ធ្លាប់ធ្វើ​ការលើ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​។ លោក Park ធ្លាប់ជា​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ប្រធានាធិបតី គីមដេ​ជុង ដែល​ជួប​លោក គីម ជុងអ៊ីល នៅ​ឆ្នាំ​២០០០ហើយ​លោក Lee វិញ ក៏​ធ្លាប់​ធ្វើការ​ក្នុង​ទំនាក់ទំនង​ជាមួយ​ព្យុងយ៉ាង​ដែរ​។លោក Suh លោក Chung និង​លោក Im ក៏បាន​ដើរ​នាទី​សំខាន់​ក្នុង​ការរៀបចំ​ជំនួប​រវាង​លោក មូ​នជេអុីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ឆ្នាំ​២០១៨ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print