អង់គ្លេសប្រកាសថា៖ ខ្លួននឹងបញ្ឈប់ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីប្រទេសច្រើនជាង៥០ ដែលចូលមកក្នុងទឹកដីអង់គ្លេស

ចែករំលែក៖

អន្តរជាតិ៖ អ្នកដំណើរពីប្រទេសចំនួន៥០ នឹងអាចចូលទៅអង់គ្លេស «ដោយមិនបាច់ឆ្លងកាត់ចត្តាឡីស័ក» ដែលចូលមកក្នុងទឹកដីអង់គ្លេស ក្នុងនោះរួមមានអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៉ីតាលីជាដើម ប៉ុន្តែមិនមានសហរដ្ឋអាមេរិកឡើយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសថ្ងៃសុក្រសប្ដាហ៍នេះ

តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ ដែលបានដកស្រង់នៅក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសសនៅថ្ងៃសុក្រទី៣ ខែកក្កដានេះ (ម៉ោងក្នុងទីក្រុងឡុងដ៍) ក៏បានបញ្ជាក់ថា ការសម្រេចចិត្តខាងលើនឹងចូលជាធរមាន នៅថ្ងៃទី១០ ខែកក្កដានេះ ហើយនឹងបន្ធូរបន្ថយការព្រួយបារម្ភរបស់ភ្ញៀវទេសចរ ឬអ្នកដំណើរ ពីការធ្វើចត្តាឡីស័ក នៅពេលមកដល់ទឹកដីអង់គ្លេស។

ទោះជាយ៉ាងណា ការធ្វើចត្តាឡីស័កដោយខ្លួនឯងរយៈពេល ១៤ថ្ងៃ នៅតែត្រូវអនុវត្តដដែល សម្រាប់ប្រជាជនមកពីបណ្ដាប្រទេស ដែលនៅមានហានិភ័យខ្ពស់នៃការឆ្លងរាតត្បាត COVID-19 ខណៈប្រទេសស្កុតឡែន វែល និងអ៊ែរឡង់ខាងជើង ដែលសុទ្ធសឹងតែមានគោលនយោបាយសុខាភិបាលផ្ទាល់ខ្លួន នៅក្នុងចក្រភពអង់គ្លេស មិនបានប្រកាសពីផែនការ លុបចោលការធ្វើចត្តាឡីស័កនោះទេ។

សូមជម្រាបថា បណ្តាប្រទេស និងដែនដីស្ថិតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជា អូស្ត្រាលី នូវែលសេឡង់, កូរ៉េខាងត្បូង, វៀតណាម, ហុងកុង, ជប៉ុន, និងកោះតៃវ៉ាន់ ក៏ស្ថិតនៅក្នុងបញ្ជីលើកលែងរបស់អង់គ្លេសផងដែរ ស្របពេលដែល សហរដ្ឋអាមេរិក, ឥណ្ឌា, រុស្ស៊ី, ចិន, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ និងហ្វីលីពីន មិនមានឈ្មោះនៅក្នុងបញ្ជីលើកលែងឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print