កូរ៉េខាងត្បូងបន្តហាមពលរដ្ឋរបស់ខ្លួន​ទៅកាន់​៦ប្រទេស​

ចែករំលែក៖

ក្រសួងការបរទេសកូរ៉េខាងត្បូង​ បានសម្រេចបន្តហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់​៦ប្រទេសដែលមានសន្តិសុខមិនអំណោយផល​ ប្រព័ន្ធគ្រប់គ្រងទន់ខ្យោយ​ អាចប្រឈមហានិភ័យនៃការវាយប្រហារភេរវកម្មខ្ពស់។
នៅថ្ងៃទី​១៧ ខែកក្កដា ក្រសួងការបរទេស​​កូរ៉េខាងត្បូង​បានសម្រេច​បន្តហាមប្រាម​៦ខែទៀតដល់ពលរដ្ឋរបស់ខ្លួនក្នុងការធ្វើដំណើរទស្សនកិច្ច កម្សាន្ត ទៅកាន់៦ប្រទេសមានដូចជា Iraq, Syria, Somalia, Afghanistan, Yemen, Libya និងតំបន់មួយចំនួនរបស់ប្រទេសហ្វីុលីពីនផងដែរ​។ ច្បាប់ហាមប្រាមនោះត្រូវពន្យារចាប់ពីថ្ងៃទី​១ខែសីហា ដល់ថ្ងៃទី​៣១ ខែមករាឆ្នាំ​២០២១។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបកស្រាយថា ស្ថានភាពសន្តិសុខ នយោបាយ នៅក្នុងប្រទេសទាំងនោះ នៅមានកម្រិតនៅឡើយ​ ហើយហានិភ័យនៃការវាយប្រហារភេរវកម្ម ចាប់ជំរិត នៅមានខ្ពស់ដដែល​។
សកម្មភាពខាងលើ​របស់រដ្ឋាភិបាលកូរ៉េខាងត្បូង គឺក្នុងគោលបំណងរក្សាសន្តិសុខសុវត្ថិភាពដល់ពលរដ្ឋ​របស់ខ្លួនតែប៉ុណ្ណោះ ។ ក្នុងករណីដែលបានបំពានច្បាប់ហាមប្រាម អាចនឹងត្រូវ​ដាក់ទោសជាប់គុក១ឆ្នាំ ឬផាកពិន័យជាទឹកប្រាក់​១០លានវន់ (៨៣០០ដុល្លារអាមេរិក)៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print