ជាលើកដំបូង​នៅលើពិភពលោកទាំងមូលមានអ្នកឆ្លងកូវីដ​១៩ ដល់ទៅ​១លាននាក់​ក្នុងរយៈពេល​១០០ម៉ោង​ ខណៈមានអ្នកឆ្លងសរុបជាង​១៤លាននាក់ ​

ចែករំលែក៖

ពិភពលោក៖ ចំនួនអ្នកឆ្លងកូវីដ​១៩ នៅលើពិភពលោក គិតដល់ថ្ងៃទី​១៩ខែកក្កដា ​មានអ្នកឆ្លងសរុបជាង​១៤លាននាក់ ​ហើយក្នុងរយៈពេល​១០០ម៉ោង​ចុងក្រោយនេះមានអ្នកឆ្លងដល់ទៅ​១លាននាក់​ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន។
បើតាមតួលេខរបស់គេហទំព័រWorldometers គិតដល់វេលាម៉ោង​៨ ព្រឹក​ថ្ងៃទី ១៨​ខែកក្កដា​(ម៉ោងនៅកម្ពុជា)ពិភពលោកមានអ្នកឆ្លងកូវីដ​១៩​សរុប 14.175.994 នាក់ និងស្លាប់ 598.446 នាក់​។
អ្នកឆ្លងកូវីដ​១៩​ដំបូងគេបង្អស់​ នៅក្នុងប្រទេសចិន គឺនៅដើមខែមករាឆ្នាំ​២០២០ ​ហើយ៣ខែក្រោយមក កូវីដ១៩​បានរាលដាលទូទាំងពិភពលោក ដោយមានអ្នកឆ្លងដល់ទៅ​១លាននាក់​ ហើយមកដល់បច្ចុប្បន្ន​ មានអ្នកឆ្លងដល់ទៅ​ជាង១៤លាននាក់​។
អាមេរិកជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ លើពិភពលោក ដោយមានអ្នកឆ្លងកូវីដ១៩ ជាង​៣,៧លាននាក់។ ក្នុងរយៈពេល​២៤ម៉ោងថ្ងៃទី​១៧ខែកក្កដា​​ អាមេរិកមានអ្នកឆ្លងដល់ទៅ​៧៧ពាន់នាក់​។
បន្ទាប់ពីអាមេរិក គឺប្រេស៊ីល មានអ្នកឆ្លងកូវីដ​១៩ ជាង​២លាននាក់ ស្លាប់ជាង​៧៦ពាន់​នាក់។ ចំណែកឥណ្ឌាស្ថិតនៅលំដាប់ទី​៣ មានអ្នកឆ្លងជាង​១លានានក់ ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក​WHO ក្នុងរយៈពេល​២៤ម៉ោង​នាថ្ងៃទី​១៧​ខែកក្កដាមានអ្នកឆ្លងកូវីដ​១៩ មានដល់ទៅ​237.743 នាក់។
តាមតួលេខស្តីពីការឆ្លងកូវីដ១៩​ និងស្លាប់ នៅតាមតំបន់ និងទ្វីបនានាលើពិភពលោក​៖
អាមេរិកខាងជើង ៖ មានករណីឆ្លង 4.402.778 នាក់និងស្លាប់ 193.440 នាក់
ទ្វីបអាស៊ី៖​​ មានករណីឆ្លង 3.255.821 នាក់ និងស្លាប់ 76.509 នាក់
អាមេរិកខាងត្បូង៖ មានករណីឆ្លង 3.171.947 នាក់ និងស្លាប់ 115.014 នាក់
ទ្វីបអឺរ៉ុប៖ មានករណីឆ្លង 2.644.929 នាក់​និងស្លាប់ 198.616 នាក់​
ទ្វីបអាហ្វ្រិក៖ មានករណីឆ្លង 686.889 នាក់ និងស្លាប់14.714 នាក់
ទ្វីបអូសេអានី៖មានករណីឆ្លង 12.909 នាក់និងស្លាប់ 138 នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print