គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦​នេះ សរុបចំនួន ៦លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់ របួសធ្ងន់​ស្រាល ៦​នាក់

ចែករំលែក៖

​​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ៦​លើក (យប់ ៤​លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ២នាក់ (ប្រុស) របួសធ្ងន់ ៦នាក់ (ស្រី ១នាក់​) ពុំមានរងរបួស ស្រាល និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន ៤​នាក់ (យប់ ៣នាក់)​។​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៦លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១១គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៤​គ្រឿង រថយន្ត​ធុន​តូច ២​គ្រឿង និងរថយន្តធំ ៣គ្រឿង និងយានផេ្សងៗ ២គ្រឿងផងដែរ។​

​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន ២​លើក ប្រជែងគ្រោះថ្នាក់ ១លើក ស្រវឹង ២លើក បត់គ្រោះថ្នាក់ ១លើក និងបើកប្រជែង ១លើក ដោយឡែក​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៨៦៣៩គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៤៣៦៨គ្រឿង និង​ពិន័យ​សរុប ២៨៨៧គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print