សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​ពង្រឹង​​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ តាម​សហគមន៍ នៅ​ថ្ងៃ​សម្រាក​រយៈពេល​៥​ថ្ងៃខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យឈប់សម្រាករយៈពេលថ្ងៃ គិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកក្កដា ខាងមុខនេះសម្ដេចក្រឡាហោម ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អភិបាលរាជធានី​-​ខេត្តទាំងអស់ ឲ្យពង្រឹងវិធានការពារសន្តិសុខនិងវិធានការទប់ស្កាត់កូវីដ​-១៩ តាមសហគមន៍ ការថ្លែងបែបនេះ សម្ដេច ខេង បានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដាថ្មីៗនេះ ដោយគូសបញ្ជាក់ថា វិធានការដែលត្រូវពង្រឹងនោះ ដូចជា៖ សន្តិសុខ សណ្ដាប់ធ្នាប់ គម្លាតសង្គម អនាម័យ វាស់កម្ដៅ ដោយផ្ដោតនៅតាមផ្សារភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារ និង ផ្ទះសំណាក់ ជាដើម

សម្ដេចក្រឡាហោម បានថ្លែងទៀតថា ដើម្បីរក្សាការពារសន្តិសុខ និងចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ​-១៩ នៅថ្ងៃឈប់សម្រាកខាងមុខនេះលោកបានស្នើឲ្យអភិបាលរាជធានី​-​ខេត្ត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ឆ្លើយតបតម្រូវការរបស់ពលរដ្ឋឲ្យទាន់ពេលវេលា និងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ​-១៩ លើសពីនេះទៅទៀត អភិបាលខេត្តត្រូវណែនាំឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់រមណីយដ្ឋាន អាហារដ្ឋា ផ្សារលក់ទំនិញ ត្រៀមលក្ខណសម្បត្តិក្នុងទទួលភ្ញៀវទេសចរ ដែលតម្រូវឲ្យមានទឹកអាល់កុលជែលាងដៃវាស់កម្ដៅ និងរក្សាគម្លាតសុវត្ថិភាពដល់អតិថិជន

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម បានណែនាំឲ្យជំរុញអាជ្ញាធរមូលដ្ឋាន ឲ្យផ្សព្វផ្សាយដល់ពលររដ្ឋតាមមូលដ្ឋានពីការបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ​-១៩ ដោយគោរពតាមគោលការរក្សាអនាម័យនិងគម្លាតសុវត្ថិភាព

ដោយឡែករដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ក៏បានចេញលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានី​-​ខេត្តផងដែរ ដើម្បីស្នើឲ្យចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ​-១៩

គួរបញ្ជាក់ថា ចំពោះការធ្វើដំណើររបស់ពលរដ្ឋទាំងអស់ ត្រូវជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈ ដែលផ្ទុកមនុស្សច្រើន បើករណីចាំបាច់ ក្នុងការធ្វើដំណើរ ត្រូវពាក់ម៉ាស់ ដាក់ទឹកអាល់កុលជែលាងដៃតាមខ្លួន ហើយរក្សាគម្លាតពីគ្នាយ៉ាងតិចម៉ែត្រកន្លះចំណែកម្ចាស់យានយន្តត្រូវ ត្រូវរៀបចំរថយន្តឲ្យមានខ្យល់ចេញចូល ជៀសវាងប្រើម៉ាស៊ីនត្រជាក់ និងលាងម្អាត់រថយន្តឲ្យបានជាប្រចាំផងដែរ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print