រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ខណៈចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី

ចែករំលែក៖

ខេត្តសៀមរាប បើយោងតាមអ្នកជំនាញខាងទន្លេបានអះអាងថា ខណៈដែលចរន្តទឹកទន្លេមេគង្គហូរចូលបឹងទន្លេសាបមានភាពយឺតយ៉ាវរយៈពេលពីរឆ្នាំជាប់ៗគ្នា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទត្រី និងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រភពប្រូតេអ៉ីនរបស់ប្រជាជនជាងមួយលាននាក់ អ្នកជំនាញបន្ថែមថា ដោយសារតែចរន្តទឹកហូរបញ្ច្រាសចូលបឹងទន្លេសាបដ៏សំខាន់នេះប្រហែលយឺតយ៉ាវរហូតដល់ខែក្រោយ ព្រោះតែភាពគ្រោះរាំងស្ងួត និងទំនប់វារីអគ្គិសនីជាច្រើននៅក្នុងប្រទេសចិននិងឡាវដែលត្រូវបានគេវាយតម្លៃថា បានរំខានដល់លំហូរតាមធម្មជាតិនៃទន្លេមេគង្គ

សូមជម្រាបថា បឹងទន្លេសាប ជាធម្មតារីកធំនៅរដូវវស្សាពេលទឹកទន្លេមេគង្គ និងទឹកស្ទឹងនានាហូរចូលក្នុងបឹងនេះបណ្តាលឲ្យបឹងនេះមានផ្ទៃធំ បង្កើតជាតំបន់ព្រៃលិចទឹក ដែលផ្តល់ជម្រកដល់ត្រីយ៉ាងច្រើនដែលពងនិងបន្តពូជ ប៉ុន្តែចរន្តទឹកតាមធម្មជាតិគ្មានពីរនេះមិនទាន់កើតមានទេ ហើយប្រជាជនដែលពឹងផ្អែកលើបឹងនេះកំពុងតស៊ូរស់ដោយលំបាក

បើតាមសម្តីប្រជានេសាទនៅតំបន់នោះ គឺលោក ខុន ខែ អាយុ ៣៧ ឆ្នាំដែលកំពុងជួសជុលសំណាញ់នៅក្រោមផ្ទះរបស់គាត់នៅកំពង់ឃ្លាំងដែលជាភូមិអណ្តែតទឹកដែលសឹងតែរីងស្ងួតនៅ ខេត្តសៀមរាប បានប្រាប់ថា លោកចេញទៅនេសាទពីរយប់  តែនេសាទមិនបានគ្រប់គ្រាន់ទេ ដោយផលនេសាទរយៈពេលពីរយប់នោះ លោកលក់បាន ១ម៉ឺន ២ពាន់រៀលប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំមុន ក្នុងមួយថ្ងៃលោករកបានពី ទៅ ១០ ម៉ឺនរៀលគឺគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារដែលមានគ្នានាក់ រីឯភរិយារបស់លោកឈ្មោះ រ៉េត ថារី កំពុងបារម្ភថាគ្រួសារអ្នកស្រីលែងរកបានបែបនេះទៀតហើយ និយាយអំពីបំណុល.០០០ ដុល្លារ លោកស្រីថ្លែងថា បើវានៅតែដូចនេះទៀតគឺអស់សង្ឃឹមហើយ ព្រោះតែពួកគេក៏ជំពាក់លុយធនាគារដែរ

គួរបញ្ជាក់ថា ជាធម្មតា ទឹកទន្លេមេគង្គហូរបញ្ច្រាសចូលបឹងទន្លេសាបរយៈពេល ១២០ ថ្ងៃ ហើយធ្វើឲ្យបឹងនេះរីកធំ ដងគឺមានទំហំ ម៉ឺនគីឡូម៉ែត្រក្រឡាមុនទឹកបឹងទន្លេសាបហូរចូលទន្លេមេគង្គវិញនៅចុងរដូវវស្សានាចុងខែកញ្ញា ពេលដែលទឹកបឹងទន្លេសាបនេះរីកធំ ត្រីអាចបង្កើតកូន ដែលអាចឲ្យអ្នកនេសាទចាប់លក់ នៅពេលដែលទឹកបឹងនេះស្រកវិញ ក្រោយរដូវវស្សា

ដោយឡែកលោក ឡុង សារ៉ាវុធ អគ្គលេខាធិការរងណៈកម្មការជាតិទន្លេមេគង្គកម្ពុជាបានមានប្រសាសន៍ថា តាមទិន្នន័យទឹកភ្លៀង លំហូរបញ្ច្រាសទឹកទន្លេសាបគឺនៅខែសីហា គណៈកម្មការទន្លេមេគង្គថា លំហូរបញ្ច្រាសយឺតពេលនេះបណ្តាលមកពីភ្លៀងតិចក្នុងឆ្នាំ ២០១៩ និងទំនប់វារីអគ្គិសនីនៅផ្នែកខាងលើនៃទន្លេមេគង្គគឺទំនប់ចំនួនពីរនៅប្រទេសឡាវ និងទំនប់ចំនួន ១១ នៅប្រទេសចិន

គណៈកម្មការទន្លេមេគង្គបានបញ្ជាក់ទៀតថា ចាប់ពីពេលនេះទៅ ពេលវេលានៃលំហូរបញ្ច្រាសទឹកទន្លេសាបទំនងជានឹងមិនដូចកាលពីមុនទៀតទេបន្ទាប់ពីប្រទេសឡាវនិងចិននិយាយថា ទំនប់ទាំងនេះនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗហើយវាគ្រប់គ្រងលំហូរទឹក ជួយការពារទឹកជំនន់ និងគ្រោះរាំងស្ងួត

សូមជម្រាបថា ខណៈវីរុសកូរ៉ូណាផ្ទុះឡើង បានរារាំងអ្នកដំណើរអន្តរជាតិទាំងនោះ ធ្វើឲ្យអ្នកភូមិកំពង់ឃ្លាំង គ្មានសង្ឃឹមថា អាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុកធ្វើដំណើរតាមទូកនៅភូមិកំពង់ឃ្លាំងទេ ដែលជាធម្មតាមានអ្នកដំណើរ៦០០នាក់ក្នុងមួយថ្ងៃហើយទូកទេសចរណ៍ប្រហែល ១៣០ គ្រឿងត្រូវម្ចាស់ទុកចោលនៅក្បែរការិយាល័យទេសចរណ៍ ដែលគេចាក់សោរចោលនិងមានស្មៅដុះព័ទ្ធជុំវិញ

ចំណែកលោក លី សំអាត ម្ចាស់ទូកទេសចរណ៍ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នប្រជាជនកំពង់ឃ្លាំងគឺជាអ្នកនេសាទ ដែលគ្មានត្រីសម្រាប់នេសាទ និងគ្មានការងារកសិកម្មសម្រាប់ធ្វើទេ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print