ទាហានថៃ៩នាក់ហើយ មានវិជ្ជមានកូវីដ១៩ ក្រោយត្រលប់ពីធ្វើសមប្រយុទ្ធយោធាយោធានៅអាមេរិក

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីទាហានថៃមួយចំនួន ដែលបានត្រលប់មកពីយុទ្ធយោធានៅក្រៅប្រទេសវិញ ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ១៩ ជាបន្តបន្ទាប់នោះ ពេលនេះរដ្ឋាភិបាលថៃ បានសម្រេចផ្អាកគ្រប់គម្រោងបញ្ជូនទាហានខ្លួនទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសទាំងអស់

បើតាមឧត្តមសេនីយ៍ Nathaphon Sisawa ដែលជាទីប្រឹក្សាកងទ័ពថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្នុងចំណោមទាហានថៃចំនួន១៥១នាក់ ដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះគឺមានទាហានចំនួន ៩នាក់ហើយដែលត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។

ឧត្តមសេនីយ៍រូបនេះបន្តថា ការបញ្ជូនទាហានទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសគឺជាល្អណាស់ ព្រោះទាហានអាចរៀនសូត្រនិងទទួលបានបទពិសោធន៍ថ្មីជាច្រើនពីបណ្ដាប្រទេសផ្សេងៗ តែយ៉ាងណាក្តីក្នុងកាលៈទេសៈបែបនេះយើងត្រូវតែបង្ខំចិត្តផ្អាកបញ្ជូនទាហានទៅក្រៅប្រទេសមួយរយៈសិន ដើម្បីរួមចំណែកជាមួយអាជ្ញាធរសុខាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ទាហានថៃដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិកទាំងអស់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ ដើម្បីតាមដានសុខភាពពួកគេ ហើយគេជឿថាក្នុងចំណោមទាហានទាំងនោះនឹងមានឆ្លងជំងឺកូវីដន្ថែមទៀតផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print