ប្រទេសឥណ្ឌា បន្តរកឃើញករណីឆ្លង COVID-19 ថ្មីៗជិត ៦ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

អន្តរជាតិ៖ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ បានរាយការណ៍ថា៖ ប្រទេសឥណ្ឌាបន្តរកឃើញចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥៧,១១៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៦៤នាក់ផងដែរនៅទូទាំងប្រទេស។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហានេះថា នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃសម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ជិត .៧លានករណី ដោយក្នុងនោះអ្នកជំងឺជាង ៣៦,៥០០នាក់ស្លាប់ និងជិត .១លាននាក់ទៀតបានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា មួយរយៈពេលកន្លងមកនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ .៣ពាន់លាននាក់មួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print