គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សរុបចំនួន ១៥លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១១នាក់ របួសធ្ងន់​ស្រាល ១៨​នាក់​

ចែករំលែក៖

​​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ចំនួន ១៥​លើក (យប់ ៨លើក) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១១នាក់ (ស្រី ១នាក់) របួសធ្ងន់ ១៤នាក់ (ស្រី ៤នាក់​) របួសស្រាល ៤នាក់ (ស្រី ១នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន ២១​នាក់ (យប់ ១៣នាក់)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៦គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង រថយន្ត​ធុន​តូច ៩​គ្រឿង និងរថយន្តធំ ៤គ្រឿង យានផេ្សងៗ ១គ្រឿង និងថ្មើរជើង ២នាក់ផងដែរ។​

...

​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន ៩​លើក ប្រជែងគ្រោះថ្នាក់ ២លើក ស្រវឹង ១លើក បើកមិនប្រកាន់ស្តាំ ២លើក និងមិនគោរពសិទ្ធ ១លើក ដោយឡែក​យាន​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៩០៤៨គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៤១២៦គ្រឿង និង​ពិន័យ​សរុប ៤៩២២គ្រឿង និង​ពុំមានឃាត់​យាន​ទុកនោះទេ​​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print