មហាសេដ្ឋីហុងកុងលោក Jimmy Lai បន្ទាប់ពីប៉ូលីសឃាត់ខ្លួនហើយដោះលែងវិញនោះ ត្រូវប្រធានាធិបតីអាមេរិក ហៅថា៖ “បុរសដ៏ក្លាហាន”

ចែករំលែក៖

អន្តរជាតិ៖ មហាសេដ្ឋី និងជាម្ចាស់សារព័ត៌មានល្បីឈ្មោះមួយរូបនៅហុងកុងលោក ជីមមី ឡៃ (Jimmy Lai) ក្រោយពីរូបលោកបានបង្ហាញការគាំទ្រ ចំពោះចលនាទាមទារលទ្ធិលប្រជាធិបតេយ្យនៅហុងកុង និងត្រូវបានឃាត់ខ្លួន ហើយដោះលែងវិញកាលពីសប្តាហ៍មុននោះ ត្រូវបានប្រធានាធិបតីអាមរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី១៩ ខែសីហាម្សិលមិញនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅលោកថាបុរសដ៏ក្លាហាន នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០

ថ្លែងក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ចេញពីសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំបានជូនពរគាត់ដ៏ប្រសើរថ្លៃថ្លា លោក Jimmy Lai ពិតជាបុរសដ៏ក្លាហានម្នាក់» នៅក្នុងថ្ងៃដដែលនោះ សហរដ្ឋអាមេរិកក៏បានប្រកាសជាផ្លូវការ អំពីការដកខ្លួនចេញពី សន្និសញ្ញាជាមួយហុងកុងទៅការធ្វើបត្យាប័ន និងពន្ធគយ ព្រោះពេលនេះទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា ហុងកុងត្រឹមជាទីក្រុងពាក់កណ្តាលស្វយ័ត របស់ចិនតែប៉ុណ្ណោះ។

សូមជម្រាបថា មហាសេដ្ឋីហុងកុង និងជាម្ចាស់សារព័ត៌មានល្បីមួយរូបផងដែរគឺ លោក Jimmy Lai ត្រូវបានឃាត់ខ្លួនដោយប៉ូលីសហុងកុងនិងដោះលែងវិញក្នុងរយៈពេល ៤០ម៉ោងកាលពីសប្តាហ៍មុន ហើយពីរថ្ងៃក្រោយមកទៀត បុរសវ័យ ៧១ឆ្នាំរូបនេះបានបង្ហាញមុខ នៅក្នុងបន្ទប់ផ្សាយព័ត៌មានរបស់ខ្លួនឡើងវិញជាធម្មតា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print