ដើម្បីឲ្យនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ចតបានកាន់តែច្រើន នៅជិតសមុទ្រទឹកកកអាក់ទិច រដ្ឋាភិបាលន័រវែសពង្រីកកំពង់ផែខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីទទួលស្វាគមន៍ នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចូលឲ្យបានកាន់តែច្រើន នៅកំពង់ផែត្រុមសូ (Tromsø) ក្នុងតំបន់មហាសមុទ្រទឹកកកអាក់ទិច នៃភាគខាងជើងប្រទេសន័រវែស ពេលនេះរដ្ឋាភិបាលន័រវែសបានពង្រីកកំពង់ផែខ្លួនឲ្យកាន់តែធំបន្ថែមទៀត

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ដោយផ្អែកលើការចុះផ្សាយពីសារព័ត៌មាន Breaking Defence បាននិយាយថា៖ ហេដ្ឋារចនាសម្ព័ន្ធថ្មីកំពងផែខាងលើ អាចនឹងជួយសម្រួលឱ្យនាវាមុជទឹកអាមេរិក និងអង្គការ NATO បំពេញការផ្គត់ផ្គង់ និងការដាក់ពង្រាយ ឬឈរជើងសម្រាប់រយៈពេលវែង នៅក្នុងតំបន់អាក់ទិច។

គួរបញ្ជាក់ថា កំពង់ផែ Tromsø មានទីតាំងស្ថិតនៅចំងាយ ៣០០គីឡូម៉ែត្រ ពីតំបន់ខ្សែបន្ទាត់វង្វង់អាក់ទិច (Arctic Circle) ដែលត្រូវចាត់ទុកជាខ្សែព្រំដែននៃមហាសមុទ្រទឹកកលអាក់ទិច ហើយកំពុងផែមួយនេះ គឺជាមូលដ្ឋានដ៏សំខាន់មួយ ឱ្យយោធាអាមេរិក ធ្វើសកម្មភាពបានកាន់តែទូលំទូលាយ នៅក្នុងតំបន់ទាំងមូល ខណៈរុស្ស៊ីបច្ចុប្បន្ន គឺជាប្រទេសដែលមានឥទ្ធិពលជាគេបំផុត នៅក្នុងតំបន់នេះ។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ នាវាមុជទឹកនុយក្លេអ៊ែរចចកសមុទ្ររបស់អាមេរិក (USS Seawolf) បានបំពេញទស្សនកិច្ចមកកាន់កំពង់ផែ Tromsø តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបាញ់សាកល្បងគ្រាប់រ៉ុក្កែត។ USS Seawolf គឺជានាវាមុជទឹកមានសមត្ថភាពខ្ពស់ ក្នុងការប្រមូលព័ត៌មាន និងស៊ើបការណ៍សំងាត់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print