បុរស​ម្នាក់​ ​​ដើរទៅលោត​ទឹកសម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វា​រ​ សំណាងល្អមិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរស​វ័យ​ចំណាស់​ម្នាក់​ ​​បាន​ដើរមកលោត​ទឹកសម្លាប់ខ្លួនពីលើ​ស្ពាន​ជ្រោយចង្វា​រ ​ដោយ​មិនដឹង​មូល​ហេតុ ប៉ុន្តែសំណាងល្អ​ បានទូក​នេសាទខ្មែរឥស្លាមជួយ​​​ស្រង់​​គាត់​ដាក់​លើ​ទូកទាន់ពេលវេលា ហើយដឹក​ទៅ​សង្គ្រោះ​នៅ​​មន្ទី​រពេទ្យ​កាល​ម៉ែ​តផងដែរ ។

ករណីបុរសលោតទឹកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១១ ​​ខែកុម្ភៈ​ ​​ឆ្នាំ២០១៦សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ ​។

តាមប្រភពព័ត៍មានពីបុរសម្នាក់ឈ្មោះ​ ស្មាន សាត​ ជាជនជាតិខ្មែរឥស្លាមដែលបានជួយសង្គ្រោះ ខាងលើនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគាត់កំពុងតែជិះទូកនេសាទត្រី ស្រាប់តែនៅម៉ោងកើតហេតុក៏ឮសំលេងមនុស្សធ្លាក់ចូលទឹកនិងមានគេស្រែកឲ្យជួយៗផង ភ្លាមនោះគាត់បានចូវទូកទៅក្បែរនោះ ដោយឃើញបុរសម្នាក់កំពុងតែធ្លាក់ចូលទឹកទន្លេរនោះគាត់ក៏ជួយស្រង់ដាក់លើទូក ហើយសមត្ថកិច្ចដែលប្រចាំការនៅលើស្ពានបានទំនាក់ទំនងរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតភ្លាមៗផងដែរ ។

ចំណែកឯជនរងគ្រោះ​ត្រូវបានស្គាល់ឈ្មោះ​ ចំរើន​ ​អាយុ​ប្រហែលជាង​​៤០​ឆ្នាំ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះ​នៅ​​មន្ទី​រពេទ្យ​កាល​ម៉ែ​ត ​៕

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print