ប្រធាន​គណៈកម្មការ​អឺរ៉ុប ក្រោយ​ប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ ពេលនេះកំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក

ចែករំលែក៖

អន្តរជាតិ៖ អ្នកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បានអះអាងថា៖ បន្ទាប់ពីរូបគាត់ បានប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ ពេលនេះអ្នកស្រី កំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែកពីគេ ​។

​ជាក់ស្តែង ប្រធាន​គណៈកម្មការ​អឺរ៉ុបរូបនេះ បាន​បញ្ជាក់តាមរយៈ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី ៥ ខែតុលាម្សិលមិញនេះថា លោកស្រី​ទទួលដំណឹង​ថា កិច្ចប្រជុំ​មួយ​ដែល​អ្នកស្រី​មាន​វត្តមាន​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ក៏មាន​អ្នកជំងឺ​កូ​វីដ​-១៩ បាន​ចូលរួម​ផងដែរ​។ នេះបើតាម​អ្នកស្រី អះអាងថា អ្នកជំងឺ​នោះ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ៤ ខែតុលា​។

​អ្នកស្រី von der Leyen ដែល​ស្នាក់​នៅក្នុង​អា​ផាត​មិន​មួយកន្លែង​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល បានលើកឡើង​ទៀតថា អ្នកស្រី នឹងធ្វើ​ច​ត្តា​ឡី​ស័ក​រហូតដល់​ព្រឹក​ថ្ងៃទី ៦ ខែតុលា ខណៈ​អ្នកស្រី​បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​កូ​វីដ​-១៩ កាលពី​១ ខែតុលា ម្ដង​។ ម្យ៉ាងទៀត អ្នកស្រី បាន​តេស្ត​ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃទី ៥ ខែតុលា​នេះ ហើយ​បច្ចុប្បន្នកំពុង​រង់ចាំ​លទ្ធផល​។​

​សូមជម្រាបថា កាលពី​២​សប្ដាហ៍​មុន កិច្ចប្រជុំ​កំពូល​មួយ​នៃ​បណ្ដា​មេដឹកនាំ​សមាជិក​សហភាព ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន នៅពេល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel ដែលជា​ប្រធាន​ជំនួប​កំពូល​នេះ ត្រូវបាន​បង្ខំ​ឲ្យ​ដាក់ខ្លួន​ឯង​នៅ​ដាច់ដោយឡែក ។ ការសម្រេច​ធ្វើបែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក​បាន​ប៉ះពាល់​ជាមួយ​មន្ត្រី​ម្នាក់ ដែល​ក្រោយមក​រកឃើញ​ឆ្លង​កូ​វីដ​-១៩​។

​ដោយឡែក​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ព័រទុយហ្កាល់ ចុះផ្សាយ​នៅ​ថ្ងៃទី ៥ ខែតុលា​ ក៏បានអះអាងដែរថា ប្រធានាធិបតី​ព័រទុយហ្កាល់Marcelo Rebelo de Sousa និង​នាយក​ដ្ឋ​មន្ត្រី​ព័រទុយហ្កាល់ António Costa ក៏បាន​ធ្វើតេស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ​កូ​វីដ​-១៩ ។ ខណៈអ្នក​ទាំងពីរ​ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ជាមួយ​អ្នកស្រី von der Leyen៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print