ប្រធាន​មន្ទីរពេទ្យម្នាក់ និងលោកប្រធាន​គណៈកម្មការ​សុខាភិបាល​របស់​ទីក្រុង​ឈី​ង​តាវ ត្រូវបានដាក់ទណ្ឌកម្ម ក្រោយពាក់ព័ន្ធ​ការផ្ទុះ​ការឆ្លង​ជំងឺCOVID-19

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការប្រកាស​របស់​អាជ្ញាធរ​ទីក្រុង​Qingdao របស់​ប្រទេស​ចិន​ នៅ​ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២០ថា រដ្ឋាភិបាលចិន ​បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​សុខាភិបាលពីររូប​ ក្រោយពាក់ព័ន្ធ​ការផ្ទុះ​ការឆ្លង​ជំងឺ COVID-19 ក្នុង​ទីក្រុង​មួយ​នេះ​។

​ការដាក់ទណ្ឌកម្មទៅលើមន្រ្តីពីររូបនេះ ទី១ ,គឺប្រធាន​គណៈកម្មការ​សុខាភិបាល​របស់​ទីក្រុង​ឈី​ង​តាវ ត្រូវ​ព្យួរការងារ និងទី២,ជា​ប្រធាន​មន្ទីរពេទ្យ Qingdao Chest ដែលជា​ប្រភព​ករណី​ឆ្លង​ថ្មីៗ​នេះ ត្រូវបាន​បណ្តេញ​ពី​តំណែង​។ ករណី​ឆ្លង​នេះ បានបញ្ចប់​ការ​គ្មាន COVID 19 ក្នុងប្រទេស​អំឡុងពេល​ជាង ២ ខែ​មកនេះ​។

​បើតាមទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​Xinhua បានចុះផ្សាយ​ថា ទីក្រុង Qingdao បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មីៗ​ចំនួន ១៣ ករណី ដែល​ភាគច្រើន​ជាប់ទាក់ទង​មន្ទីរពេទ្យ Qingdao Chest ជាទី​ដែល​អ្នកធ្វើដំណើរ​ឆ្លង​មកពី​បរទេស​មាន COVID-19 ត្រូវបាន​ព្យាបាល​នៅក្នុង​តំបន់​ដាច់ដោយឡែក​។ ចំណែកករណី​មួយ​ក្នុងចំណោម​ករណី​ទាំងនោះ បាន​កើត​លើក​ម្មករ​ធ្វើការ​នៅក្នុង​កំពង់ផែ​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន ប៉ុន្តែ​ការវិវត្ត​របស់​រោគសញ្ញា​បាន​កើតឡើង​បន្ទាប់ពី​ឆ្លង​ប្រហែល ២០ថ្ងៃ​។​

​សូមជម្រាបថា ទីក្រុង​ឈី​ង​តាវ បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា ខ្លួន​នឹងធ្វើ​តេស្ត​ប្រជាជន​របស់ខ្លួន​ទាំងអស់​ចំនួន ៩ លាន​នាក់​ក្នុង​រយៈពេល ៥ថ្ងៃ​។ របាយការណ៍​ចុងក្រោយ​បាន​បង្ហាញថា ប្រជាជន​ជាង ៧ លាន​មាន​លទ្ធផល​អវិជ្ជមាន​។

​បច្ចុប្បន្ន រដ្ឋាភិបាលចិន​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​វីរុស​ដូចជា​ការធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅពេលដែល​លេចចេញ​នៅ​ការឆ្លង​ជា​ចង្កោម​។ ជាមួយ​វិធានការ​តឹងរ៉ឹង ចិន​អាច​គ្រប់គ្រង​ករណី​ឆ្លង​ជាទូទៅ​បាន​។​

​គួរបញ្ជាក់ថា ចំនួន​ករណី​ឆ្លង COVID 19 នៅ​ចិនដីគោក​មាន​ចំនួន ៨៥,៦២២ នាក់ និង​មាន​អ្នកស្លាប់​ចំនួន ៤,៦៣៤ នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print