រដ្ឋាភិបាលវៀតណាម គំរាមបិទ​ហ្វេ​ស​ប៊ុ​ក​ទាំងស្រុង​ ចំពោះការផ្សព្វផ្សាយ​ព័ត៌មាន​រំលោភ​លើ​ទំនៀមទម្លាប់​ប្រពៃណីរបស់​ខ្លួន និង​រំលោភ​លើ​ផលប្រយោជន៍​រដ្ឋ​

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបណ្តាញសង្គមហ្វេប៊ុដែលមានមូលដ្ឋាននៅ​.​​.​អា​. បានប្រាប់ថា ប្រទេសវៀតណាមបានគំរាមបិទហ្វេប៊ុកនៅក្នុងប្រទេស ប្រសិនបើក្រុមហ៊ុននេះមិនធ្វើតាមសម្ពាធរបស់រដ្ឋាភិបាលវៀតណាម ក្នុងការត្រួតពិនិត្យខ្លឹមសារនយោបាយក្នុងស្រុកបន្ថែមទៀតដែលមានផ្សាយតាមហ្វេប៊ុ

ដោយសារជាបញ្ហារសើបមន្ត្រីរូបនេះដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនហ្វេប៊ុកបានអនុវត្តតាមការស្នើសុំរបស់រដ្ឋាភិបាលវៀតណាម កាលពីខែមេសា ដើម្បីបង្កើនការត្រួតពិនិត្យលើការបង្ហោះខ្លឹមសារ ដែល «​ប្រឆាំងនឹងរដ្ឋ​» ដោយអ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាម ប៉ុន្តែនៅខែសីហា អាជ្ញាធរវៀតណាមបានស្នើសុំម្តងទៀតឲ្យក្រុមហ៊ុននេះបង្កើនការរឹតត្បិតលើការផ្សាយរិះគន់

មន្ត្រីរូបនេះ បន្តថា ការគំរាមកំហែងរួមមានការបិទហ្វេប៊ុទាំងស្រុងនៅវៀតណាម ដែលជាទីផ្សារដ៏ធំមួយសម្រាប់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ដែលជាកន្លែងរកចំណូលបានជិត ពាន់លានដុល្លារ នេះបើយោងតាមប្រភពចំនួនពីរដែលដឹងពីតួលេខនេះ

សូមជម្រាបថា ហ្វេប៊ុដែលមានអ្នកប្រើប្រាស់ប្រមាណ ៦០ លាននាក់នៅក្នុងប្រទេសវៀតណាម ហើយផ្តល់សេវាសំខាន់សម្រាប់ពាណិជ្ជកម្មតាមអនឡាញ និងជាវេទិកាសម្រាប់ទស្សនៈនយោបាយប្រឆាំងនោះ កំពុងស្ថិតក្រោមការពិនិត្យពិច័យជាប្រចាំដោយរដ្ឋាភិបាល

ជាក់ស្តែងប្រទេសវៀតណាមឈរនៅលំដាប់ទី ពីបាតតារាងនៃចំណាត់ថ្នាក់ពិភពលោកអំពីសេរីភាពសារព័ត៌មាន ដែលចងក្រងដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនបើទោះបីមានការកំណែទម្រង់សេដ្ឋកិច្ចនិងបង្កើនការបើកចំហចំពោះការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចនៅតែរក្សាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើប្រព័ន្ធផ្សព្វផ្សាយ និងអត់ធ្មត់តិចតួចចំពោះការប្រឆាំង

ទាក់ទិននឹងបញ្ហានេះដែរ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ Reuters ក្រសួងការបរទេសវៀណាបានបញ្ជាក់ថា ហ្វេប៊ុគួរតែគោរពតាមច្បាប់ក្នុងស្រុកនិងបញ្ឈប់ «​ការផ្សព្វផ្សាយព័ត៌មានដែលរំលោភលើទំនៀមទម្លាប់ប្រពៃណីរបស់វៀតណាម និងរំលោភលើផលប្រយោជន៍រដ្ឋ​»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print