នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រកាសថា៖ ត្រូវពង្រឹង​តួនាទី​អង់គ្លេស​លើ​ឆាក​អន្តរជាតិ ជា​ពិស​សេ​ក្នុង​បរិយាកាស​នយោបាយ​សាកល​ដែល​កាន់តែ​គ្រោះថ្នាក់

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីបញ្ចប់នូវសម័យកាលដកថយក្នុងការចំណាយយោធា ក៏ដូចជា៖ពង្រឹងតួនាទីអង់គ្លេសលើឆាកអន្តរជាតិ ជាពិសសេក្នុងបរិយាកាសនយោបាយសាកលដែលកាន់តែគ្រោះថ្នាក់លោក បូរី សុន នាយករដ្ឋមន្ត្រីអង់គ្លេស កាលពីថ្ងៃទី១៩ វិច្ឆិកាថ្មីៗនេះ បានប្រកាសពីការបង្កើនចំណាយយោធាសម្រាប់រយៈពេលឆ្នាំទៅមុខ ចំពោះការបង្កើនចំណាយនេះ ក៏ជាការបញ្ចេញថវិកាច្រើនបំផុតផងដែររាប់ចាប់តាំងពីការចប់ទៅនៃសង្គ្រាមត្រជាក់ផងដែរ។

ជាក់ស្តែងលោក បូរី សុន នាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយការពិនិត្យគោលនយោបាយការបរទេស និងការពារជាតិ បានប្រកាសពីការបង្កើនការចំណាយទឹកប្រាក់២២ពាន់លានដុល្លារ សម្រាប់រយៈពេលឆ្នាំទៅមុខ ដោយការចំណាយក្នុងវិស័យការពារជាតិរបស់អង់គ្លេសប្រចាំឆ្នាំ មានប្រមាណ៥៥ពាន់លានដុល្លារ

បើយោងតាមសារព័ត៌មាន​Reuters​ បានដកស្រង់ការថ្លែងក្នុងវីដេអូរបស់លោក សុន ទៅកាន់សភាជាន់ទាបអង់គ្លេសបានបញ្ជាក់យ៉ាងដូច្នេះថា៖«​សម័យកាលនៃការកាត់បន្ថយចំណាយក្នុងការការពារជាតិត្រូវបញ្ចប់ និងត្រូវបញ្ចប់ពេលនេះ​»​ បន្ថែមពីនេះលោកថាការសម្រេចចិត្តបង្កើនការចំណាយយោធា អំឡុងពេល COVID-19 និងការទាមទារផ្សេងទៀតពីសាធារណៈជន ដោយសារការការពារប្រទេស និងប្រជាជនអង់គ្លេស ត្រូវតែជាអទិភាព

លោក សុន អះអាងថា គម្រោងដែលកើតចេញពីការបង្កើនចំណាយនេះ នឹងបង្កើតការងារចំនួនម៉ឺនកន្លែងផងដែរព្រោះការបង្កើនចំណាយនេះ រួមមាន៖ការបង្កើតទីបញ្ជាការអវកាស ភ្នាក់ងារប្រាជ្ញាសិប្បនិម្មិត និងការស្តារឡើងវិញនូវកងទ័ពជើងទឹងអង់គ្លេស បន្ថែមពីនេះ កងកម្លាំងសាយប័នឹងត្រូវបង្កើតឡើងអមជាមួយទីបញ្ជាការអវកាស ដែលនឹងអាចមានសមត្ថភាពក្នុងការបាញ់រ៉ុក្កែតនៅឆ្នាំ២០២២

យ៉ាងណាក្តី បក្សប្រឆាំងលើកឡើងពីសេចក្តីបារម្ភចំពោះរបៀបចំណាយរបស់រដ្ឋាភិបាល ក្រោយមានការចោទប្រកាន់ថា គម្រោងខ្លះអស់ប្រាក់ច្រើនជ្រុល និងខ្លះទៀតមានមហិច្ឆតាធំហួសមាឌជាការឆ្លើយតបទៅនឹងការបង្កើនចំណាយនេះ បក្សពលករដែលជាបក្សប្រឆាំងក៏បានអះអាងថា វាជារឿងដែលត្រូវបានរំពឹងទុកជាយូមកហើយ បន្ទាប់ពីបក្សអភិរក្សនិយមដែលជាបក្សកាន់អំណាចបានកាត់បន្ថយកម្លាំងទ័ពចំនួន២៥ភាគរយ កាលពី១០ឆ្នាំមុន

បើតាមរដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិអាមេរិក លោក Christopher Miller អះអាងថា ការបង្កើនចំណាយនេះ បង្ហាញពីការតាំងចិត្តរបស់អង់គ្លេសចំពោះបក្សសម្ព័ន្ធ​NATO និងសន្តិសុខរួមខណៈដែលអាមេរិក ជាសម្ព័ន្ធមិត្តចម្បងរបស់អង់គ្លេសបានស្វាគមន៍ការបង្កើនចំណាយនេះដែរ។

ដោយឡែក ចំពោះរដ្ឋាភិបាលអង់គ្លេស បានគូសបញ្ជាក់ថា ការបង្កើនចំណាយនេះ នឹងពង្រឹងចំណាត់ថ្នាក់អង់គ្លេសដែលចំណាយថវិកាខ្ពស់បំផុតលំដាប់ទីបន្ទាប់ពីអាមេរិក ក្នុងក្របខណ្ឌ NATO​ ចំណែកអាមេរិកដែលជាសមាជិក NATO​ បានទាមទារឲ្យសមាជិកទាំងអស់ចំណាយយ៉ាងហោចណាស់ភាគរយនៃផលិតផលសរុបក្នុងស្រុក​(​ផសស​) លើវិស័យការពារជាតិ ការបង្កើនចំណាយនេះ នឹងនាំឲ្យអង់គ្លេសបញ្ចេញថវិកា.ភាគរយនៃផលិតផលក្នុងស្រុកដែរ

គួរបញ្ជាក់ថាស្របពេលជាមួយគ្នានេះ ក៏មានការបារម្ភផងដែរដែលការបង្កើនការចំណាយ នឹងបណ្តាលឲ្យកាត់បន្ថយជំនួយអន្តរជាតិ ប៉ុន្តែ​​លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Sky News ថា ជំនួយអន្តរជាតិនឹងមិនប៉ះពាល់ឡើយលោករដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះនិយាយទៀតថា ការបង្កើនចំណាយនេះមិនបានន័យថា អង់គ្លេសបោះបង់ការផ្តល់ជំនួយអន្តរជាតិឡើយ ដោយអង់គ្លេសនៅតែជាប្រទេសចិត្តល្អក្នុងការផ្តល់ជំនួយដដែល៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print