ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកកិច្ចប្រជុំរៀបចំចំណុចអាទិភាព និងឯកសារទស្សនាទានសម្រាប់ត្រៀមដែលកម្ពុជាធ្វើជាប្រធានសហគមន៍-សង្គមវប្បធម៌អាស៊ានឆ្នាំ២០២២ ក្រោមអធិអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីសមាជិកឧត្ដមក្រុមមន្ត្រីសហគមន៍-សង្គមវប្បធម៌អាស៊ាន និង លោក លោកស្រី មកពីស្ថាប័នក្រសួង ដែលពាក់ព័ន្ធជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១នៅអាគាររដ្ឋបាលពិសីការក្រសួង។
កិច្ចប្រជុំ បានផ្ដោតទៅលើសសរស្ដម្ភ សង្គមវប្បធម៌អាស៊ាន ដែលមានគោលបំណងឱ្យក្រសួងស្ថាប័ននីមួយៗ ដែលពាក់ព័ន្ធចាប់ផ្ដើមពិភាក្សា និងសុំការអនុម័តពីប្រធានស្ថាប័នសម្រាប់វិស័យរៀងៗខ្លួន ដោយកំណត់នូវបញ្ហាអាទិភាពមួយចំនួន និងត្រៀមពិភាក្សាសម្រេច និងបន្តដាក់ជូនទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីអនុម័តនូវចំណុចអាទិភាព ដែលបានកំណត់៕
ដោយ, សិលា