បុរសជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​សង្ស័យស្រវឹង​​ស្រាបើករថយន្ត​ឡើងលើខឿនចិញ្ចើមផ្លូវ​រួចជ្រុលទៅបុកម៉ូតូសង់កូរេ៉១គ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​សង្ស័យស្រវឹង​​ស្រា បើករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ​ ​បាន​រេចង្កូតឡើង​លើខឿនចិញ្ចើមផ្លូវ​ រួចជ្រុលទៅបុកនឹងម៉ូតូសង់កូរ៉េដែលចតទុកចាំដឹក​ម៉ូយរួចរថយន្តបុកអូ​ស​​ជា​ប់​ក្រោមរថយន្ត និងទៅបុកផើងផ្កា​បែកអស់៥ផើង តែសំណាងល្អមិនបណ្តាលឲ្យអ្នកណារងរបួសនោះទេ ។ ហេតុកើតនេះកាលពីវេលាម៉ោង​៥​​ទាបភ្លឺ​ថ្ងៃ​ទី​១​ ខែ​មិនា​ ​ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ​លេខ២៧១​ សង្កាត់​ផ្សារ​ដើមថ្កូវ​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ឲ្យដឹងថា មុនពេលកើតហេតុ​ គេឃើញ​​បុរស​ជនជាតិ​ស្បែក​ខ្មៅម្នាក់​​​បើករថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​1AG8614​ធ្វើដំណើរតាមបណ្ដោយផ្លួវលេខ​ ២៧១ក្នុងទិសដៅ​ ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ ​ បាន​រេចង្កូត​ជ្រុលទៅបុក​ម៉ូតូដែលចតនៅលើចិញ្ចើមផ្លូវចំពីមុខរួចអូសជាប់ក្រោមរថយន្តជិត១០ម៉ែត្រ​​​ហើយទៅបុក​នឹង​ផើង​ផ្កា​បែកអស់ចំនួន៥​ តែសំណាងល្អមិនបណ្តាលឲ្យអ្នកណារងរបួសនោះទេ​ ។
​​ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំងពីរ​បានចរចារ​គ្នា​ ដោយខាង​រថយន្ត​បង្ក សង់ទៅខាងម៉ូតូចំនួន៣៥០ដុល្លារ​ និង​សងថ្លៃ​ផើង​ផ្កាទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែមង្ត។

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print