ក្រុម​យោធាថៃ៖ ច្រានចោលព័ត៌មាន​រឿងលួចផ្គត់ផ្គង់ដឹកជញ្ជូនស្បៀងឲ្យកងទ័ពយោធាមីយ៉ាន់ម៉ា​ នៅតំបន់ព្រំដែន

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការអះអាងពីក្រុមយោធាថៃ​ នៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ​២០២១​ បានបដិសេធការដឹកជញ្ជូនអង្ករឲ្យកងទ័ពយោធាមីយ៉ាន់ម៉ានៅតំបន់ព្រំដែន។ ចំពោះ​ការដឹកជញ្ជូននោះ គ្រាន់ជាការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនធម្មតាប៉ុណ្ណោះ ហើយក្រុមយោធាថៃ​ ក៏មិនមានកុងត្រាណាមួយជាមួយកងទ័ពមីយ៉ាន់ម៉ាផងដែរ។

បេីតាមមន្រ្តីថៃ ដែលសុំមិនបញ្ចេញឈ្មោះ​ ត្រូវ​បានសារព័ត៌មានថៃមួយ បានស្រង់សម្តីយកមកចុះផ្សាយថា៖ កម្លាំងយោធាថៃ បានផ្តល់អង្ករចំនួន ៧០០ ការ៉ុង ទៅកងកម្លាំងយោធាមីយ៉ាន់ម៉ានៅតំបន់ព្រំដែនភាគខាងកើត ដែលត្រូវបានកាត់ផ្តាច់ដោយក្រុមបះបោរសហភាពជាតិKaren។ កន្លងមក ក្រុមKaren មិនបានទទួលស្គាល់រដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ាឡើយ ហើយថែមទាំងរិះគន់រដ្ឋប្រហារយោធា និងរបបសឹកថែមទៀត។ មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បន្ថែម​ថា​ ការដឹកជញ្ជូនអង្ករខាងលើ ធ្វើឡើងតាមការបញ្ជារបស់រដ្ឋាភិបាលថៃ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters​ បាននិយាយថា​ យ៉ាងណាមិញ ការចុះផ្សាយខាងលើត្រូវបានទាត់ចោលដោយក្រុមយោធាថៃ។ លោកឧត្តមសេនីយ៍ទោAmnat Srimak មេបញ្ជាការកងកម្លាំងNaresuan បានលើកឡើងថា៖«កងទ័ពថៃ មិនបានផ្គត់ផ្គង់កងទ័ពមីយ៉ាន់ម៉ាឡើយ»។ លោកឧត្តមសេនីយ៍ទោAmnat Srimak បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា៖ កងទ័ពថៃ មិនបានធ្វើកុងត្រាណាមួយជាមួយកងទ័ពរបស់មីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏មិនបានទាមទារឱ្យការផ្គត់ផ្គង់ស្បៀងឱ្យដែរ។

ជាក់ស្ដែង​លោកឧត្តមសេនីយ៍ទោAmnat Srimak ក្នុងន័យនេះ បានចាត់ទុកសកម្មភាពដឹកអង្ករនោះ គ្រាន់តែជាពាណិជ្ជកម្មឆ្លងព្រំដែនធម្មតាប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលថៃ មិនបានបកស្រាយនឹងបញ្ហាខាងលើនេះឡើយ។

សូមរម្លឹកដែរថា ចាប់តាំងពីផ្ទុះកូវីដ-១៩ មក ថៃ និងមីយ៉ាន់ម៉ា បានរឹតបន្តឹងនៅតំបន់ព្រំដែនយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។ លើសពីនេះ បន្ទាប់ពីរដ្ឋប្រហារយោធា មីយ៉ាន់ម៉ា កាន់តែរឹតបន្តឹងនៅតំបន់ព្រំដែនបន្ថែមទៀត។

ដោយឡែក​របបសឹក​ មកទល់ពេលនេះបានរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដូចជាពីការិះសហភាពអឺរ៉ុប ទណ្ឌកម្មពីអាមេរិក កាណាដា និងអង់គ្លេស។ លើសពីនេះ អង្គការអន្តរជាតិធំៗ ក៏បានរិះគន់រដ្ឋប្រហារនៅមីយ៉ាន់ម៉ាផងដែរ៕ដោយ​៖ស​ តារា​

ក្រុមយោធាមីយ៉ាន់ម៉ា ដែលយាមល្បាតនៅតំបន់ព្រំដែន

ក្រុមយោធាថៃ ដែលយាមល្បាតនៅតំបន់ព្រំដែនថៃ

...

រូបថត​៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print