ថវិកា និងគ្រឿងឧបភោគបរិភោគ​ ជាអំណោយ​របស់សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនគ្រួសារសពលោកស្រី ចូវ ហើន ដែលស្លាប់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១​និង​ ៣០នាទីព្រឹក​ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនគ្រួសារសពលោកស្រី ចូវ ហើន ទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុង​ជន្មាយុ ៥៥ឆ្នាំ។

ក្នុងសភាពដ៏ក្តុកក្តួលនេះ លោក សុខ​ ពេញវុធ​ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី ចូវ ហើន បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

អំណោយ​និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួម​មាន៖​ ថវិកា​ ៥.០០០.០០០រៀល អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម; ទឹកបរិសុទ្ធ០៥កេស និង មី០២កេស ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព​ ។

ជាចុងបញ្ចប់ លោកអភិបាលខណ្ឌ បានជូនពរដល់ប្អូនប្រុស ប្អូនស្រីទាំង២ ដែលបានមើលថែម្តាយ ក្នុងពេលគាត់មានជម្ងឺ រហូតដល់គាត់ទទួលមរណភាពភាពនេះ សូមឲ្យជៀសឆ្ងាយ កុំឲ្យឆ្លងជម្ងឺកូវីដ-១៩ នេះ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print