ភ្នំពេញ, តាមរយៈដំណឹងបឋម ! ស្ត្រីអ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានស្លាប់នៅវេលាម៉ោង ១០៖៣០ នាទីយប់ថ្ងៃទី ១ ខែមេសា នៅមន្ទីរពេទ្យនៅមន្ទីរពេទ្យ ហ្លួងម៉ែ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណ:កំពុងសម្រាកព្យាបាល។
ស្ត្រីដែលស្លាប់មានវ័យ ៥៦ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោរ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលមិនទាន់បញ្ជាក់មូលហេតុពិតប្រាកដទេ គ្រាន់តែដឹងថា ស្ត្រីអ្នកជំងឺកូវីដនោះ មានជំងឺផ្សេងទៀតប្រចាំកាយ ដូច្នេះរងចាំសេចក្ដីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាលជាផ្លូវការសិន ទើបជាព័ត៌មានពិតប្រាកដ ៕
ដោយ, សិលា
...