សិល្បករល្បីៗរួមគ្នាសម្តែងរឿង«៣០ថ្ងៃ»

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងថ្មីរបស់ផលិតកម្ម មហាហង្សរឿង “៣០ថ្ងៃ”បានប្រកាសបើកដំណើរការផលិតហើយនៅព្រឹកថ្ងៃទី៤មីនានេះ។ តារាសម្តែង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបត្រូវបានរួមគ្នាសម្តែងក្នុងខ្សែភាពយន្តនេះដើម្បីប្រាកដថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលដាក់បញ្ចាំងនៅរោងភាពយន្តនាពេលខាងមុខនេះ។

តួឯកស្រីត្រូវបានធ្លាក់ទៅលើ ​ពិធី​ការិនីរូប​​ស្រស់​សោភា អ្ន​ក​នាង​សុខ សោម៉ា​វត្តី ហើយតួឯកប្រុសគឺលោក ជា សុវណ្ណនារាហ៍ ខណៈដែលតួអង្គសំខាន់ៗមួយចំនួនទៀតដូចជានាយគ្រឿន ,កញ្ញា យ៉ែមស្រីពេជ្រ, លោក ងួន សុវបិន្ត,លោក រ៉េត បូរ៉ា ,លោក ជា សំណាង,កញ្ញា ពេជ្រ ម៉ារីដា, ផេនខេក ,យេយេ, លោក ហេង ស៊ីម៉ន, កញ្ញា ផាន់ផាភួង, កុមារី អាង សុជាតា, លោក ម៉ានីល, អ្នកស្រី សម្ភ័ស ប៊ុនសុន, លោក អូន ឧស្សាហ៍ ,លោក លឹម រដ្ឋា និងតារាកិត្តិយសជាច្រើនដួងទៀត។

អ្នក​នាង​ សុខ សោ​ម៉ា​វត្តី​ បាន​​ប្រាប់​ ថា​នាង​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​យ៉ាង​​ខ្លាំ​ង​​នៅ​ពេល​បាន​ចូល​រួម​សម្តែង​​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​“រឿ៣០​ថ្ងៃ​” ជា​ខ្សែ​ភាព​យន្ត​​ខ្មោច​បែប​កំប្លែង​​សើច​សប្បាយ​ភ័យ​រន្ធត់​​​តក់​ស្លុត​ តែ​អ្វី​ដែល​ពិសេស​ជាងនេះ​ទៅ​ទៀត​នោះ​ នាង​ដើរ​តួ​ជា​​ស្រី​ស្អាត​ម្នាក់​មាន​ឈ្មោះ​ថា អេន​ជែល​ ដែល​បាន​រៀន​ចប់​មក​ពី​ក្រៅ​ប្រទេស​​ មាន​ចរិក​លេង​សើច​ពូ​កែ​ឌឺ​ដង​ជា​មួយ​តួឯក​ប្រុស​លោក​ ជា សុវណ្ណនរាហ៍ មាន​ឈ្មោះ​ ប៊យ។

លោក​ ជុំ​ វិចិត្រ​ អ្នក​ដឹក​នាំ​រឿង ​”៣០ថ្ងៃ​” មាន​ប្រសាសន៍​ថារឿងនេះនិយាយអំពី មានបុរសសង្ហារម្នាក់បានរៀនចប់ពីបរទេស ហើយមកបើកក្រុមហ៊ុនមួយនៅទីក្រុងភ្នំពេញ និងមានបុគ្គលិកចំនួន ៦នាក់ មានស្រី មានប្រុស។ ហើយបានជួលផ្ទះមួយ សម្រាប់បើកក្រុមហ៊ុន។ តែផ្ទះនោះមានខ្មោច ដោយមិនមានអ្នកណាហ៊ាន មកជួល និងរស់នៅក្នុងផ្ទះនោះទេ។ រឿងនេះ ពោរពេញទៅដោយ លងបន្លាច ភ័យរន្ធត់ សើចកំប្លែង និងជាពិសេសទៅទៀតនោះ រឿងនេះបានបង្កប់ ការអប់រំយ៉ាងច្រើនផងដែរ។ រឿងនេះ​គម្រោង​នឹង​ចាក់​បញ្ចាំង​ក្នុង​អំឡុង​ខែ​ ១០​ទៅ​ខែ១១​ ចំ​រដូវ​កាល​បុណ្យ​អ៉ុំទូក​។

លោក បន្តទៀតថា រឿង​ “៣០ថ្ងៃ”នេះ បានជាស្នាដៃនិពន្ធថ្មី សាច់រឿងថ្មី និពន្ធយ៉ាងផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត ដើម្បីអោយទស្សនិកជនទស្សនាប្លែកអារម្មណ៍ ហើយ រឿងនេះនឹងមានទាក់ទាញយ៉ាងខ្លាំង។លោកបន្តថារឿង “៣០ថ្ងៃ” នឹងចាប់ផ្តើមថត បន្ទាប់ពីពិធីក្រុងពាលីនេះហើយ ដែលទីតាំងនៃគារថតមានដូចជា វត្តគៀនឃ្លំាង បុរីសុភមង្គល និងនៅទីក្រុងភ្នំពេញ។ លោកបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាត រឿង “៣០ថ្ងៃ” នេះនឹងចំណាយប្រមាណពី ៤ ទៅ ៥ ម៉ឺនដុល្លារអាមេរិក ៕

image

image

image

image

image

image

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print