ខេត្តកណ្ដាល៖ នៅវេលាម៉ោង7:30នាទីថ្ងៃទី09.03.2016នៅចំណុចរោងចក្រហ្គ្រេតអននើរស្ថិតនៅភូមិលេខ4 ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាលមានកម្មករជាច្រើននាក់បានធ្វើកូដកម្មទាមទារ អោយខាងក្រុមហ៊ុនបើកប្រាក់បៀរវត្តន៍100ភាគរយ។
កូដកម្មនេះដឹកនាំដោយ1/សហជិពកម្មករកម្ពុជា2/សហជិពយុវជនខ្មែរ3/សហជិពមោទនភាពកម្មករខ្មែរ ។
កម្មករបានអោយដឹងថាៈ ការធ្វើនេះគឺការទាមទារសូមអោយខាងក្រុមហ៊ុនបើកប្រាក់បៀរវត្តន៍100ភាគរយដែលក្រុមហ៊ុនបានភ្ជួរការងារនិងក្រុមហ៊ុនសន្យាថាបើកអោយពេញតែក្រុមហ៊ុនបើកអោយតែ50ភាគរយទើបធ្វើអោយកម្មករតវ៉ានៅមុខរោងចក្រ
បច្ចុប្បន្ន រោងចក្រមិនទាន់មានដំណោះស្រាយទេ៕
...
ដោយ៖ សុខ ខេមរា