ក្រសួងធនធានទឹក៖ សូមប្រុងប្រយ័ត្នបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ​

ចែករំលែក៖

ភ្នំពេញ​៖ បេីយោង​តាមសេចក្ដីជូនដំណឹងបស់ក្រសួងធនធានទឹក និងឧតុនិយម​ ដែលអង្គភាពយេីងទទួលបាននៅព្រឹក​ថ្ងៃពុធទី២៨​ ខែមេសា​ ឆ្នាំ​២០២១នេះ​ បានប្រកាសព័ត៍មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១​ នឹងមានភ្លៀងនឹងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន។

នៅក្នុងសេចក្ដីប្រកាសព័ត៍មានរបស់ក្រសួង​ បានបញ្ជាក់ថា ជ្រលងសម្ពាធទាបឥណ្ឌា កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់ប្តូរទិសបណ្តើរៗ មកពីនិរតី ដែលជាសញ្ញាបង្ហាញថា រដូវវស្សានឹងចាប់នៅសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ។ ជាមួយគ្នានេះ​ ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតធម្យទៅច្រើន តាមតំបន់។

មិនតែប៉ុណ្ណោះ​ធាតុអាកាសបែបនេះ ក្រសួងធនធានទឹក នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាពិសេស នៅបណ្តាខេត្តនៃទំនាបកណ្តាល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print