ថ្ងៃ​នេះ! អាជ្ញាធរ​ថៃ​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗ ជាង២ពាន់នាក់​ ខណៈអ្នកជំងឺចំនួន​ ៣០នាក់ទៀត​បានស្លាប់​

ចែករំលែក៖

អន្តរជាតិ​៖ អត្រា​ឆ្លង​ករណីថ្មីៗនៃជំងឺ COVID-19​ ទូទាំងប្រទេសថៃ​ នៅតែបន្ត​កេីន​ឡើង​ខ្ពស់​ ខណៈ​ដែល​អាជ្ញាធរថៃ នៅថ្ងៃសុក្រទី១៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងCOVID-19​ ថ្មី​ ចំនួន២,២៥៦នាក់ ព្រមទាំងករណីស្លាប់ថ្មី ៣០នាក់។

បើតាមសារព័ត៌មាន The Nation បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែឧសភានេះថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៥ករណីប៉ុណ្ណោះ ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។

ដោយ​ឡែក​នៅទីក្រុងបាងកក​ នូវតែជាកន្លែងដែលរកឃេីញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺមានចំនួន​ ១,០៨៧នាក់ ហើយកន្លែងដែលមានករណីឆ្លងច្រើនៗ បន្ទាប់មក គឺខេត្តPathum Thani ដែលមាន ១៥៧ករណី, ខេត្ត Nonthaburi ដែលមាន១៣១នាក់ និងខេត្ត Samut Prakan ដែលមាន១២១នាក់។

អាជ្ញាធរថៃ​ បានបន្តថា​ ចំណែកករណីអ្នកជំងឺទើបតែស្លាប់វិញ គឺ១១នាក់ ស្ថិតនៅទីក្រុងបាងកក, ០៤នាក់នៅខេត្ត Ratchaburi, ០២នាក់នៅខេត្ត Pathum Thani និង០២នាក់នៅខេត្ត Sa Kaew រីឯខេត្ត Samut Prakan, Chachoengsao, Chonburi, Sukhothai, Maha Sarakham, Chiang Rai, Suphan Buri, Nonthaburi, Roi-Et, Phattalung និង Surat Thani មាន០១នាក់ដូចគ្នា។ អ្នកទាំងនោះ មានអាយុចន្លោះ១៥-៨៥ឆ្នាំ ហើយសុទ្ធតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយស្រាប់ ដូចជាជំងឺសម្ពាធឈាមឡើងខ្ពស់ ជំងឺទឹកនោមផ្អែម និងជំងឺធាត់ ជាដើម។

គួរបញ្ជាក់ថា នៅថ្ងៃនេះដែល​ អាជ្ញាធរ​ថៃ​ ក៏បានរាយការណ៍ពីករណីអ្នកជំងឺទើបជាសះស្បើយ​ មានចំនួន​ ១,៧០២នាក់ផងដែរ។​ ដោយឡែក​ករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសថៃ បានកើនដល់ ៩៦,០៥០នាក់ ក្នុងនោះ៨៩,៥៩៥នាក់ ជាករណីឆ្លងក្នុងសហគមន៍។ ចំណែកអ្នកជាសះស្បើយសរុប មានចំនួន ៦២,៣១៦នាក់ និងស្លាប់៥៤៨នាក់។ រីឯ​តួលេខចាក់វ៉ាក់សាំង COVID-19 គឺវ៉ាក់សាំង២,១២៤,៧៣២ដូស ត្រូវបានចាក់នៅក្នុងប្រទេសថៃ៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print