រដ្ឋបាលខេត្តព្រះវិហារ​ រកឃើញពលករមកពីថៃដែលមកធ្វើចត្តាឡីស័កបាន១១ថ្ងៃ មានផ្ទុកវិជ្ជមានកូវីដ១៩ !

ចែករំលែក៖

ខេត្តព្រះវិហារ, រដ្ឋបាលខេត្តព្រះវិហារ​ រកឃើញពលករមកពីថៃដែលមកធ្វើចត្តាឡីស័កបាន១១ថ្ងៃ មានផ្ទុកវិជ្ជមានកូវីដ១៩ ហើយនាថ្ងៃទី២៣ ខែមិថុនា​ឆ្នាំ២០២១ ក្រុមការងារយកសំណាកនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានយកសំណាកលើបុរសជាពលករមកពីប្រទេសថៃនិងបានធ្វើចត្តាឡីស័កមណ្ឌលជាំក្សាន្ត​ តាំងពីថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២១ មានឈ្មោះ​ លឹម​ព្រៃ​ អាយុ២៧ ឆ្នាំ​ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម​ ស្រុកជាំក្សាន្ត។

ករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៖ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ខាងលើត្រូវ បន្តធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ *៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កុំឱ្យឆ្លងទៅ ក្នុងក្រុមគ្រួសារ និងសហគមន៍ដទៃទៀតដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរជាទីបំផុតដល់អាយុជីវិត និងជីវភាពរស់នៅ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print