​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទៅ​កាន់​រុ​ស្ស៊ី​មិនមែន​ដើម្បី​បញ្ហា​ស៊ី​រី​ឡើយ

ចែករំលែក៖

​​ក្រោយ​ពេល​ប្រ​ធានា​ធិ​តី​រុ​ស្ស៊ី​ប្រកាស​ដក​កម្លាំង​ទាហាន​មួយ​ចំនួន​ចេញពី​ប្រទេស​ស៊ី​រី​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ក៏​បាន​ឡើង​គម្រោង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ ។​ គម្រោង​ខាងលើ​ក៏​ត្រូវ​បាន​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ លោក​ សឺ​ហ្គេ​យ៍​ ឡា​រ៉ូ​វ​ បញ្ជាក់​ពី​គម្រោង​នោះ​ដែរ​ ។​ ចំណុច​សំខាន់​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ គឺ​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ក៏​ដូច​ជា​ជោគវាសនា​របស់​ប្រធាន​ធិ​បតី​អាល​អាសា​ដ​ ។​
​ឆ្លើយ​តប់​ទៅ​នឹង​បទ​ស​ម្ភ​ស៍​របស់​បណ្តាញ​ព័ត៌មាន​Ria​ Novosti​ រដ្ឋមន្ត្រី​ស៊ឺ​ហ្គេ​យ៍​ ឡា​រ៉ូ​វ​បញ្ជាក់​ថា​ លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​អា​មេ​រិ​ក​ ទៅ​កាន់​រុ​ស្ស៊ី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ។​

​លោក​សឺ​ហ្គេ​យ៍​ ឡា​រ៉ូ​វ​បញ្ជាក់​ថា​ «​យើង​បាន​ទទួល​នៅ​សំណើ​ ឲ្យ​មាន​ជំនួប​ពិភាក្សា​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ ហើយ​យើង​ក៏​បាន​ឯកភាព​គ្នា​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ច​ន​ ឃើ​រី​ ទៅ​កាន់​ទីក្រុង​មូ​ស្កូ​ ។​ ប្រធានបទ​សំខាន់​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​គឺ​ស្ថានភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ និង​អាហ្វ្រិក​ខាងលើ​ ពិសេស​គឺ​ប្រទេស​ស៊ី​រី​ ។​ មូលហេតុ​គឺ​ដោយសារ​រ​តែ​ក្រុម​អិ​ស្លា​ម​ង្កើ​ត​រដ្ឋ​បាន​បង្កើត​សកម្មភាព​វាយប្រហារ​ និង​គ្រប់គ្រង​ដំបន់​ម​ជ្ឈឹ​ម​បូព៌ា​ ។​
​គម្រោង​របស់​លោក​ច​ន​ ឃើ​រី​ ក្រោយ​ពេល​ដែល​រុ​ស្ស៊ី​បាន​ប្រកាស​ដក​ដក​កម្លាំង​ទាហាន​ ចេញពី​ប្រទេស​ស៊ី​រី​ បញ្ចប់​កម្ម​ភាព​វាយប្រហារ​ ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ ។​ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ បាន​បញ្ជាក់​ថា​ ការ​ដក​ទាហាន​នោះ​ គឺជា​ការ​ចាប់ផ្តើម​ពិភាក្សា​ ពី​ជោគវាសនា​របស់​ប្រធានាធិបតី​អាល​អាសា​ដ​ ថា​តើ​ត្រូវ​បន្ត​ ឬ​យ៉ាងណា​?​ ៕​ ម៉ែ​វ​ សា​ធី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print