វៀតណាម​៖​ ​អ្នកទោស​ និង​បុគ្គលិក​នៅ​មណ្ឌល​ផ្តាច់​គ្រឿងញៀន​ក្នុង​ខេត្ត​បិ​ញ​យឿ​ង​ ​ជាង​ ៥០០នាក់​ តេស្តិ៍​រកឃើញ​វិជ្ជមាន​កូវី​ដ-​១៩

ចែករំលែក៖

អន្តរជាតិ​​៖ អាជ្ញាធរ​វៀតណាម​ បានប្រកាសរកឃើញ​អ្នកទោស​ និង​បុគ្គលិក​ចំនួន ៥០៦នាក់​ នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​គ្រឿងញៀន​បូ​ឡា​ ក្នុង​ខេត្ត​បិ​ញ​យឿ​ង​ បានឆ្លង​វីរុស​កូរ៉ូណា​ ខណៈ​ដែល​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​ដើម្បីរ​កមេរោគកូ​វីដ​-១៩​។​

បេី​តាមលោក ឡេ មិញ​តាន់​ ប្រធាន​មន្ទីរ​ បានថ្លែង​ឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋបាល​ក្រុង​ កាលពី​ថ្ងៃ​ពុធ​ទី​២១​ ខែកក្កដា​ម្សិលមិញនេះ​ថា គ្រូពេទ្យ​មួយ​ក្រុម​ ​នឹង​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​គ្រឿងញៀន​បូ​ឡា​ ​ដើម្បី​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​ទាំងអស់នោះ​។​

​សូមរម្លឹកថា​ ការ​ផ្ទុះ​ឡើងកូ​វីដ​-១៩ដំបូង​ បាន​កើត​ឡើង​នៅ​ថ្ងៃទី ១៧ ខែកក្កដានាពេលថ្មីៗនេះ​ ​នៅពេល​បុគ្គលិក​ពីរ​នាក់​មាន​អាការៈ​ក្តៅ​ខ្លួន​បន្តិច​ ​និង​ឈឺក្បាល ហើយ​ការ​ធ្វើតេស្តិ៍​រហ័សបាន​រកឃើញ​ពួកគេ​វិជ្ជមាន​វីរុស​កូរ៉ូណា​។​

​គួរជម្រាបថា​ មន្ទីរ​មួយ​នេះ​គ្រប់គ្រង​មណ្ឌល​ស្តារនីតិសម្បទា​ចំនួន ១២ កន្លែង ដោយ​មាន​មនុស្ស​សរុប​ជាង ១៤.០០០ នាក់​នៅ​ហូជីមិញ បិ​ញ​ឌួង និង​ខេត្ត​ជិតខាង​ចំនួន ២ ទៀត​គឺ ប៊ិញ​ភឿក​និងដុង​ណៃ​។ ជាក់ស្ដែង​ មជ្ឈមណ្ឌល​នេះ​ ត្រូវបាន​គ្រប់គ្រង​ដោយ​មន្ទីរ​ការងារ​យុទ្ធជន​ពិការ​ និង​សង្គមកិច្ច​ក្រុង​ហូជីមិញ​ ប៉ុន្តែ​មាន​ទីតាំង​នៅ​ឃុំ​ភឿក​ហៅ​ ក្នុងស្រុក​ភូ​យ៉ាង​ នៃ​ខេត្ត​ជិត​ខាង​ក្រុង​មួយ​នេះ​។

​​បច្ចុប្បន្ន​ នៅក្នុង​រលក​កូ​វីដ-១៩​ ដែល​បាន​ផ្ទុះឡើង​នៅ​ចុងខែ​មេសា កន្លងទៅ​នេះ​ ទីក្រុង​ហូជីមិញ​រកឃើញ​មាន​ករណី​កូវី​ដ-១៩​ សរុប​ចំនួន​ ៤៣.៧៧៦ នាក់​ហើយ​ និងបាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ការផ្ទុះកូ​វីដ​នៅក្នុង​ប្រទេស​។ ខណៈ​ដែល​ខេត្ត​បិ​ញ​យឿ​ង​ ត្រូវ​បានគេរាយការណ៍​ថាមានករណីកូវីដចំនួន ៤.៧៥៣ ករណីហេីយ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print