តារាសិចស៊ី ស៊ឹម ស្រីនិច បញ្ជាក់ពីមូលហេតុឈប់ពីសិល្បៈ ទាំងកំពុងល្បី

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល២សប្តាហ៍ហើយដែលតារាស្រីសិចស៊ី កញ្ញា ស៊ឹម ស្រីនិច បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចទេសម្រាប់ទស្សនិកជនក្រោយពីតារាស្រីសិចស៊ីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសមិនបានប៉ុន្មានផងស្រាប់តែមានគណនីយអនាមិកមួយបានបញ្ចេញសារចោទប្រកាន់ពាក្យធ្ងន់ៗទៅកាន់តារាស្រីរូបនេះថានាងបានភ្ជាប់ទំនាក់ទំនងជាមួយប្តីគេនោះ។
កន្លងទៅមានការចោទជាសំណួរជាច្រើនជុំវិញការចាកចេញពីវិស័យសិល្បៈភ្លាមៗក្រោយប្រឡូកក្នុងអាជីពនេះរយៈពេល៦ឆ្នាំ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះគឺអាចចាត់ទុកថានាងជោគជ័យលើវិស័យនេះប៉ុន្តែនាងបែជាប្រកាសចាកចេញទៅទាំងធ្វើឲ្យអ្នកគាំទ្រនាងមិនអស់ចិត្តនោះ។ ពេលនេះនាងបានបញ្ជាក់អំពីហេតុផលមួយចំនួនដែលសមស្របក៏អាចធ្វើឲ្យអ្នកគាំទ្រនាងស្ងប់ចិត្តដែរ។ តារាស្រីរូបនេះបានបញ្ជាក់ដោយខ្លីថា នាងបញ្ចប់ការងារសិល្បៈព្រោះតែត្រៀមចូលរោងការ និងមានមុខរបរមួយដែលត្រូវមើលការខុសត្រូវក្រោយមានក្រុមគ្រួសារនោះ។ ទោះជាយ៉ាងណានាងនៅមិនទាន់បញ្ជាក់លម្អិតអំពីបុរសដែលនាងនឹងចូលរោងការនិងមុខជំនួញដែលនាងត្រូវមើលការខុសត្រូវនោះគឺជាអ្វីនោះនៅឡើយដែរ។ មានការលើកឡើងដែរថាគូស្នេហ៍នាងទំនងជាស្នើ ឲ្យនាងបិទទំព័រការងារសិល្បៈនោះចោលព្រោះបុរសនោះអាចមិនចង់ឲ្យនាងបន្តសម្តែងដែលប្រឈមនឹងការថតនៅឆ្ងាយ ក្រោមកម្តៅថ្ងៃ និងត្រូវបុរស២ប៉ះសាច់នោះជាដើម។
គួរបញ្ជាក់ដែរថា ក្រោយពីចូលប្រឡូងក្នុងអាជីពសិល្បៈ តារាសម្តែង សឹម ស្រីនិច ក្តាប់បានឱកាសសម្តែងក្នុងភាពយន្តមួយចំនួនជាបន្តបន្ទាប់រហូតនាងសាងភាពលេចធ្លោរកក្នុងភាពយន្តភាគក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ។ កាន់តែលេចមុខក្នុងពិភពសិល្បៈគឺក្រោយពីនាងបានបញ្ចេញរូបភាពសិចស៊ីជាច្រើនបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print