សហរដ្ឋអាមេរិក៖ នៅព្រឹកថ្ងៃទី២៩ខែមីនា មានករណីផ្ទុះ អាវុធនៅកន្លែងភ្ញៀវរងចាំចូលទៅទស្សនានៅក្នុងសភា។ បុរសម្នាក់ត្រូវបានប៉ូលិសបាញ់ឲ្យរងរបួស ហើយចាប់ឃុំខ្លួន។ អាគាររដ្ឋសភានិង សេតវិមានត្រូវបានការពារយ៉ាងតឹងតែង ។
សារព័ត៌មានAP បានផ្សាយថា ហេតុការផ្ទុះអាវុធកើតឡើងនៅវេលាម៉ោង១៤និង៣០នាទីម៉ោងក្នុងតំបន់ ។ ប៉ូលិសក៏បានបាញ់បុរសម្នាក់ឲ្យរងរបួសក្រោយពេលដែលបានដកកាំភ្លើងចេញនៅកន្លែងត្រួតពិនិត្យសន្តិសុខ។ បុរសរូបនោះរងរបួសហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ មន្ត្រីសន្តិសុខអាមេរិកបញ្ជាក់ថាហេតុការខាងលើមិនពាក់ព័ន្ធនិងសកម្មភាពភេរវកម្មនោះឡើយ។ ក្រៅពីនេះក៏មានអ្នកដំណើរម្នាក់រងរបួសស្រាលផងដែរ។
ភ្លាមៗនោះប៉ូលិសក៏បានឡោមព័ន្ធ អាគាររដ្ឋសភានិងសេតវិមានដោយស្នើរឲ្យបុគ្គលិកនិងភ្ញៀវទេសចរណ៍ចាកចេញពីកន្លែងធ្វើការទៅកាន់តំបន់មានសុវត្ថិភាព។
កាលពីឆ្នាំ២០១៥ បុរសម្នាក់ឈ្មោះLarry Dawson ត្រូវបានតុលាការចេញសេចក្តីសម្រេចហាមចូលទៅកៀក តំបន់Capitol Hill ក្រោយពេលបានបង្ករអសន្តិសុខនៅទីនោះ។ ប៉ុន្តែប៉ូលិសមិនបានបញ្ជាក់ថា អ្នកដែលបង្ករការអុកឡុកនៅទីនោះជាអ្នកណានោះលើក្នុងពេលជាមួយគ្នានេះសារព័ត៌មានNBC newsបានផ្សាយថា ជនសង្ស័យឈ្មោះLarry Russell Dawson អាយុ៦៦ឆ្នាំមកពីតំបន់Antioch រដ្ឋTennessee។
ហេតុការផ្ទុះខាងលើកើតឡើងចំពេលដែលមានអ្នកដំណើរជាច្រើនចូលទៅកាន់ទីក្រុងCapitol Hill ដើម្បីទស្សនាផ្ការីកដ៏ស្រស់ស្អាត់នៅទីនោះ៕
ដោយ៖ មែវ សាធី