ខេត្តព្រះសីហនុ៖ បុរសម្នាក់បាត់ខ្លួនតាំងពីរសៀលម្សិលមិញរហូតមកដល់ម៉ោង៦កន្លះព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នៅតែមិនទាន់រកឃើញនៅឡើយ ដោយសារឧប្បត្តិហេតុនាវាដឹកប្រេងបើកបុកផែបូមប្រេងកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផែបូមប្រេងតេលា ស្ថិតក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ករណីនាវាដឹកប្រេងមួយគ្រឿងបានបើកបុកផែបូមប្រេងបណ្ដាលអោយបាក់ធ្លាក់ចូលក្នុងសមុទ្រហើយបានបណ្ដាលអោយសន្តិសុខម្នាក់របស់ក្រុមហ៊ុនធ្លាក់ទៅជាមួយ ឈ្មោះ សែម វណ្ណះ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅឃ្លាំងស្តុកប្រេងតេលាព្រែកភ្នៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នពុំទាន់រកឃើញនៅឡើយ ៕
ដោយ៖ សុខ ខេមរា
...