ខេត្តព្រះសីហនុៈ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៦ អាជ្ញាធរក្រុង បានចុះទៅឃាត់មិនឲ្យសាងសង់ និងណែនាំឲ្យរុះរេីដោយខ្លួនឯង ដោយទុក ពេលឲ្យ ២ថ្ងៃ បុ៉ន្តែជនជាតិរុស្សុីមិនព្រមស្តាប់ នឹងមិនព្រមផ្តិចមេដៃលេីកំណត់ហេតុរុះរេី ។
ដូច្នេះរសៀលនេះ លោក អុី សុខឡេងបានចាត់ឲ្យអភិបាលរងក្រុង លោក លី វ៉ាន់ដា ដឹកនាំកំលាំង និងជំនាញ់ ចុះទៅម្តងទៀត ដេីម្បីណែនាំជនជាតិរុស្សុី ដាច់ខាតត្រូវតែរុះរេីរោងដែកនេះឲ្យហេីយ ទុកពេលឲ្យ ២ថ្ងៃ ដេីម្បីមិនរុះរេី អាជ្ញាធរក្រុង នឹងរុះរេី ដោយមិនទទួលខុសត្រូវការខូចខាត និងអាច ចាត់វិធានការផ្លូវច្បាប់ ។
ជាលទ្ធផលចុងក្រោយជនជាតិរុស្សុីបានយល់ព្រមស្តាប់តាមការណែនាំ និងយល់ព្រមផ្តិតមេដៃរុះរេីដោយខ្លួនឯង រយពេល ២ថ្ងៃឲ្យអស់ ៕
សុខ ខេមរា
...