អាមេរិកបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូ ដោយបញ្ជាឲ្យកម្លាំងទាហានអាកាសគ្រប់គ្រងបរមាណូយុទ្ធសាស្ត្រ ចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំក្នុងរដ្ឋ អាឡាបាម៉ា ។
គោលដៅនៅក្នុងការធ្វើសមយុទ្ធរបស់អាមេរិកគឺស្តីអំពី សង្គ្រាមបរមាណូ ដោយសាកល្បងយន្តហោះទម្លាក់គ្រាប់បរមាណូ។ យន្តហោះទម្លាក់គ្រាប់B 52 របស់អាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះដែរ។ គ្រាប់មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូក៏បានចូលរួមនោះ ដែរ ។
មេទ័ពអាមេរិកបញ្ជាក់ថា ការធ្វើសមយុទ្ធនេះក្នុងគោលដៅទប់ទល់ពេលមានសង្គ្រាមបរមាណូកើតឡើង។ សមយុទ្ធយុទ្ធនេះក៏មានអាវុធទំនើបៗជាច្រើនដែលអាមេរិកបាន ប្រើប្រាស់ ដើម្បីទប់ស្កាត់ពេលសត្រូវវាយប្រហារដោយមីស៊ីលបរមាណូចូលក្នុង ទឹកដីអាមេរិក។
ក្រុមអ្នកវិភាគបញ្ជាក់ថា អ្វីដែលអាមេរិកបានធ្វើនាពេលនេះគឺសម្តៅទៅលើប្រទេសរុស្ស៊ី តែប៉ុណ្ណោះដោយមានតែរុស្ស៊ីទេទើបអាចគំរាមអាមេរិកបាន ។
សង្គ្រាមបរមាណូអាចនឹងកើតឡើងក្នុងពេលដែលរុស្ស៊ីទ័លច្រកដោយសារតែអាមេរិកនោះ។ នៅពេលនេះអាមេរិកបានបញ្ចេញអាវុធមួយទៀតដែលធ្វើឲ្យរុស្ស៊ីត្រូវ ដួលរលំមិនចាំបាច់វាយនោះ គឺអាមេរិកបានលក់ប្រេងទៅក្រៅប្រទេសដែលធ្វើឲ្យតម្លៃប្រេងកាន់តែ ធ្លាក់ចុះ ពលរដ្ឋរុស្ស៊ីមិនអាចរស់បានទៀតឡើយ ។ ទាំងនោះហើយអាចធ្វើឲ្យរុស្ស៊ីធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក ទើបអាមេរិកសម្រេចត្រៀមទប់ស្កាត់ឲ្យបានមុន ៕
ម៉ែវ សាធី