ក្នុងនាមជាប្រទេសមហាអំណាចយោធា អាមេរិកត្រៀមលក្ខណៈជានិច្ចក្នុងការធ្វើសង្គ្រាម

ចែករំលែក៖

អា​មេ​រិ​កបាន​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​បរមាណូ​ ដោយ​បញ្ជា​ឲ្យ​កម្លាំង​ទាហាន​អាកាស​គ្រប់គ្រង​បរមាណូ​យុទ្ធសាស្ត្រ​ ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​រដ្ឋ​ អា​ឡា​បា​ម៉ា​ ។​
​គោលដៅ​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​របស់​អា​មេ​រិ​ក​គឺ​ស្តី​អំពី​ សង្គ្រាម​បរមាណូ​ ដោយ​សាកល្បង​យន្តហោះ​ទម្លាក់​គ្រាប់​បរមាណូ​។​ យន្តហោះ​ទម្លាក់​គ្រាប់​B​ 52​ របស់​អា​មេ​រិ​ក​ក៏​បាន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​នោះ​ដែរ​។​ គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ក៏​បាន​ចូលរួម​នោះ​ ដែរ​ ។​
​មេទ័ព​អា​មេ​រិ​ក​បញ្ជាក់​ថា​ ការ​ធ្វើ​សមយុទ្ធ​នេះ​ក្នុង​គោលដៅ​ទប់ទល់​ពេល​មាន​សង្គ្រាម​បរមាណូ​កើតឡើង​។ ​ ស​មយុទ្ធ​យុទ្ធ​នេះ​ក៏​មាន​អាវុធ​ទំនើបៗ​ជា​ច្រើន​ដែល​អា​មេ​រិ​កបាន​ ប្រើប្រាស់​ ដើម្បី​ទប់ស្កាត់​ពេល​សត្រូវ​វាយប្រហារ​ដោយ​មី​ស៊ី​ល​បរមាណូ​ចូល​ក្នុង​ ទឹកដី​អា​មេ​រិ​ក​។​
​ក្រុម​អ្នកវិភាគ​បញ្ជាក់​ថា​ អ្វី​ដែល​អា​មេ​រិ​កបាន​ធ្វើ​នា​ពេល​នេះ​គឺ​ស​ម្តៅ​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ តែ​ប៉ុណ្ណោះ​ដោយ​មាន​តែ​រុ​ស្ស៊ី​ទេ​ទើប​អាច​គំរាម​អា​មេ​រិ​កបាន​ ។​
​សង្គ្រាម​បរមាណូ​អាច​នឹង​កើតឡើង​ក្នុង​ពេល​ដែល​រុ​ស្ស៊ី​ទ័លច្រក​ដោយសារ​តែ​អា​មេ​រិ​ក​នោះ​។​ នៅ​ពេល​នេះ​អា​មេ​រិ​កបាន​បញ្ចេញ​អាវុធ​មួយទៀត​ដែល​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ត្រូវ ​ដួល​រលំ​មិន​ចាំបាច់​វាយ​នោះ​ គឺ​អា​មេ​រិ​កបាន​លក់​ប្រេង​ទៅ​ក្រៅប្រទេស​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កាន់តែ ​ធ្លាក់​ចុះ​ ពលរដ្ឋ​រុ​ស្ស៊ី​មិន​អាចរ​ស់បាន​ទៀត​ឡើយ​ ។​ ទាំងនោះ​ហើយ​អាច​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ធ្វើសង្គ្រាម​បរមាណូ​ជាមួយ​អា​មេ​រិ​ក​ ទើប​អា​មេ​រិ​ក​សម្រេច​ត្រៀម​ទប់ស្កាត់​ឲ្យ​បាន​មុន​ ៕​

image

ម៉ែ​វ​ សា​ធី​

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print