ប្លន់ទៀតហើយនៅខណ្ឌចំការមន! យុវជនម្នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងករណីកាប់ប្លន់យកម៉ូតូសង់២០១៦មួយគ្រឿងនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរបន្ទាប់ពីក្រុមចោរជាង១០នាក់ប្រដាប់ដោយដាវសាមារៃធ្វើការកាប់ប្រហារប្លន់យកម៉ូតូសង់២០១៦ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ តាមបណ្តោយផ្លូវព្រះសីហនុ ជិតមុខក្រុមហ៊ុន Mobitel ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌចំកាមននាម៉ោងប្រមាណជា ៣ទៀបភ្លឺថ្ងៃទី១ខែមេសាឆ្នាំ២០១៦នេះ។

បើតាមសំដីមិត្តភ័ក្រ្តជនរគ្រោះដែលឋិតនៅក្នុងហេតុការណ៌កាប់ប្លន់នោះបានប្រាប់ថាមុនកើតហេតុរូបខ្លួននិងមិត្តភ័ក្រ្ត៣នាក់ទៀតមានទាំងជនរងគ្រោះផងនោះជិះម៉ូតូពីគ្រឿង ចេញពីហូបបបរនៅផ្សារដើមគរ ទៅលេងនៅម្តុំមាត់ទន្លេ ដោយជិះតាមផ្លូវ ព្រះសីហនុ លុះជិះដល់កន្លែងកើតហេតុក៏លេចមុខជនល្មើសជាង១០នាក់ជិះម៉ូតូ៦គ្រឿងប្រដាប់ដោយដាវសាមារៃ បានធ្វើការកាប់ប្រហារជាច្រើនដាវមកលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជនរងគ្រោះរងរបួសហើយជនល្មើសក៏លើកយកម៉ូតូជនរងគ្រោះជិះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ជនរងគ្រោះត្រូវបានមិត្តភ័ក្រ្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ នោះមានឈ្មោះ មឿន សុខៈស្នាក់នៅម្តុំ់ផ្សារសូឡា ស្ថិតក្នុុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ៕

 

សហការីimage

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print