បែកធ្លាយរាល់ទង្វើពុករលួយមេគយខេត្តសៀមរាបបើកភ្លើងខៀវឲ្យទំនិញគេចពន្ធហូរចូលដូចហែកឋិន

ចែករំលែក៖

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានមេសាខាគយ​ នឹងរដ្ឋាករខេត្តសៀមរាប​ ហាក់​គ្មានឆន្ទះ​បង្ក្រាប​​ទំនិញគេចពន្ធដែលគេមើលឃើញថាកំពុងសម្រុកហូរចូល​យ៉ាងគំហុកក្នុង​ខេត្តទេ​សចរ​ណ៍សៀមរាបដែល ករណីនេះគេសង្ស័យថាប្រធានសា​ខាគយខេត្តសៀមរាបនេះកំពុងត្រូវថ្នាំ​សណ្តំ។

ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា៖លោកសុខ សុដារ៉ាដែលកំពុងកាន់តំណែង​ជាប្រ​ធានសាខាគយ​ នឹងរដ្ឋាករខេត្តសៀមរាប ជាប់ទាក់ទិនជាមួយអំពើពុករលួយក្នុងការឃុបឃិត​ឲ្យមាន​អំពើ​រត់ពន្ធទំនិញខុសច្បាប់ ចូលក្រុងសៀមរាប ដូចជា​គ្រឿងសំណង់ ទំនិញចាប់ហួយ​ដែល​ត្រូវបានឈ្មួញដឹកមកពីប្រទេសជិតខាង។ ប្រភពឲ្យដឹងទៀតថា ទំនិញទាំងនោះ​បង់ពន្ធ​មិន​គ្រប់ដែលនាំឲ្យ​ខាតបង់​ចំណូលថវិកាជាតិ។ ប្រភពដដែលបានបន្តថា៖គេមិនដែលឃើញ​មន្ត្រីគយក្រោមបញ្ជា របស់លោក សុខ សុដារ៉ា ចេញ​បង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ ឬទំនិញបង់ពន្ធមិនគ្រប់ម្តងណាឡើយ ចាប់តាំងពីពេលដែលលោក​សុខសុដារ៉ាត្រូវបាន​តែងតាំងជាប្រធានសាខាគយ ប្រចាំខេត្តសៀមរាប​ បើទោះបីជាសកម្មភាព​រត់ពន្ធទំនិញខុស​ច្បាប់​កើតឡើងយ៉ាងអនាធិបតេយ្យក៏ដោយ។​ ការកង្វះឆន្ទះក្នុងការបង្ក្រាបការដឹកជញ្ជូនទំនិញខុសច្បាប់ របស់លោកសុខ សុដារ៉ា បង្កើតឲ្យមានភាពប្រទាំង​ប្រទើសសម្រាប់ការកែទម្រង់គយ មិនគួរណារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ឬអគ្គនាយក​ អគ្គនាយកដ្ឋានគយ​ នឹងរដ្ឋាករកម្ពុជាមើលរំលងពីភាពអសកម្ម របស់លោកសុខ សុដារ៉ានោះទេ។​

មន្ត្រីគយមួយចំនួនបានបង្ហើបឲ្យដឹងថា ការសម្ងំកើបលុយយ៉ាង​ស្ងៀមស្ងាត់​បែបនេះអាចធ្វើឲ្យលោកសុខសុដារ៉ា​ ទទួលបានលុយក្រៅចំណូលបង់ពន្ធចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ​ ហាក់ដូចជាមិនតុល្យ​ភាពទៅនឹងប្រាក់ខែជាមន្ត្រីគយនោះទេ។

លោកសុខ សុដារ៉ា មុនពេលតែ ងតាំងជាប្រធាន​សាខាគយប្រចាំខេត្តសៀមរាបគាត់មានបទពិសោធន៍ក្នុងការសម្រួល ឲ្យឈ្មួញរត់​ពន្ធ​ទំនិញ​ខុសច្បាប់ តាំងពីដើមមកឈ្មួញទាំងតូចទាំងធំត្រូវឱនលំទោនសុំយោគយល់និង​បង់លុយ​ឲ្យ​លោកសុខ សុដារ៉ា ជាហូរហែ។ មានការទម្លាយថាការដឹកជញ្ជូនទំនិញ គ្រប់ប្រភេទមក​ពីតាមច្រកព្រំដែនប៉ោយប៉ែត,អូស្មាច់សំដៅចូលមកឃ្លាំងស្តុកទំនិញ របស់ឈ្មួញធំៗ នៅក្នុងខេត្តសៀមរាប ដើម្បីលក់ចែកចាយទៅតាមទីផ្សារនិងកន្លែង​បោះដុំផ្សេងៗ​ទៀតនឹង​ធ្លាយទៅតាមបណ្តាខេត្តផ្សេងៗត្រូវឆ្លងកាត់ខេត្តសៀមរាបហើយក្នុងតួនាទីជាប្រធានសាខាគយ ខេត្តខេត្តសៀមរាប លោក សុខ សុដារ៉ា កំពុងសុខស្រួលក្នុង​ការចាត់​តាំងមន្ត្រីក្រោមឱវាទ ឲ្យប្រមូលលុយពីក្រុមឈ្មួញ ទាំងការដឹកជញ្ជូនទំនិញ​ស្របច្បាប់និងទំនិញបង់ពន្ធមិនគ្រប់ ពោលគឺ គ្រប់ច្រក គ្រប់ដង្ហើមគ្រប់ទូរស័ព្ទរោទ៍សុទ្ធតែពាក់ព័ន្ធ នឹងបញ្ហាផលប្រយោជន៍ ដែលសុខសុដារ៉ាអាចប្រមូលយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន។ទាក់ទិននឹងករណីចោទប្រកាន់ខាងលើនេះ។ លោក សុខ សុដារ៉ា ប្រធានសាខាគយ ខេត្តខេត្តសៀមរាប មិនអាចសុំការ​ពន្យល់​បានទេនាព្រឹកថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៦នេះ ដោយហៅទូរស័ព្ទ ទៅលោកចូលហើយ និយាយថា អាឡូ អាឡូ រួចក៏ចុចបិទទូរស័ព្ទតែម្តង ។

ករណីខាងលើនេះដែរ គេមានការ​សង្ឃឹមថា៖លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នឹងអាចមាន​ចំណាត់​ការស៊ើបអង្កេតលើ ករណីខាងលើនេះយ៉ាងណានោះទេ ដើម្បីស្រាយ​ចម្ងល់ឲ្យមហា​ជនបាន​ដឹង ពីករណីគយខេត្តសៀមរាបនេះផង។

សូមរំលឹកថា៖ នាពេលថ្មីៗនេះសម្តេចតេជោហ៊ុន សែ នបានចេញអនុក្រឹត្យតែង តាំងសមាសភាពបង្ក្រាប​និងទប់ស្កាត់អំពើ​រត់ពន្ធខុស​ច្បាប់​ដោយមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាប្រធានអគ្គនាយកគយនិងរដ្ឋាករ​ ជាអនុប្រធានអចិន្ត្រៃយ៍ហើយប្រធានសាខាគយនៅតាមខេត្តក៏មានតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៅតាមមូលដ្ឋាននីមួយៗសំដៅធ្វើការងារឲ្យមានប្រសិទ្ធភាពក្នុងការប្រមូលពន្ធជូនរដ្ឋប៉ុន្តែក្រុមអ្នកតាមដានកំណែទម្រង់គយបានលើកឡើងថាវិធានការនេះមិនសូវមានប្រសិទ្ធភាពទេប្រសិនបើគ្មានការផ្លាស់ប្តូរតំណែងមន្ត្រីគយមួយចំនួនដែលគ្មានឆន្ទះក្នុងការអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅនាពេលកន្លងមក។

ជាពិសេសច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ​ ទំនិញដែលត្រូវបង់ពន្ធនាំចូលថ្លៃៗ​ គឺមានការឃុបឃិតគ្នារវាងឈ្មួញនឹងគយច្រកនេះ​ ក៏ដូចគយសាខាខេត្ត​ ឃើញថាមានទំនិញជាទូរស័ព្ទទំនើបៗ​ គ្រឿងក្រអូប​ សំលៀកបំពាក់ម៉ាកថ្លៃៗ​ ហូរចូលតាមអំពើចិត្ត​ នឹងប្រឈមការបង្ក្រាបពីសមត្ថកិច្ចក្នុងបទល្មើសជាក់ស្តែងថែមទៀត៕

image

image

ដោយ៖ ជានិរន្ដរ៍

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print