លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី ១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពត

ចែករំលែក៖

ខេត្តកំពត: លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ម៉ៅ ធនិន អភិបាល​ នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២១ នេះ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី ១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពត។

ពិធីបិទបញ្ចប់នេះ ប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២១ ខែតុលា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១៥១នាក់​ (ឆ្លងសហគមន៌​:​ ​​១៣០ និង​ នាំចូល:​ ២១) និងមានជាសះស្បេីយ​ ៣៦៦នាក់ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១១៧៣៥២នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ១១២០៥៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ)​ សរុប​ស្លាប់ ២៧០៤នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។

ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 2571934 ស្មេីនឹង​ 251379 ក្នុង១លាន នាក់​ ។

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។

សូមជម្រាបថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៦៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print