ភ្នំពេញ ៖ កាលពីវេលាម៉ោង ១៥និង ៤០នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានឃាត់ខ្លួនមនុស្ស ២៦នាក់ ម៉ូតូសរុបចំនួន៣៧គ្រឿង ព្រមទាំងវត្ថុតាងមានទាំងមាន់គកជាច្រើនក្បាលផងដែរ ។
សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ បានធ្វេីការស្រាវជ្រាវជាច្រេីនថ្ងៃមកហេីយ និងរៀបចំកម្លាំងជំនាញជាច្រេីននាក់ ចុះបង្ក្រាបនៅថ្ងៃនេះតែម្ដង ដោយបានចាប់ឃាត់ខ្លួនមនុស្ស ចំនួន២៦ នាក់ ម៉ូតូ ចំនួន៣៧គ្រឿង និងមាន់ជល់ជាច្រើនក្បាល ព្រមទាំងវត្ថុតាងជាច្រេីនផងដែរ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍ ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង២៦នាក់ខាងលើរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានដឹកបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ