ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ឲ្យដឹងថា ចំនួនគោលដៅសរុប ១០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៨៨២គ្រឿង ម៉ូតូ ២.០៨៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៦៩គ្រឿង មានម៉ូតូចំនួន ៥០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
សូមបញ្ជាក់ថា, ដោយឡែកក្នុងរយៈពេល៣១ថ្ងៃ (ថ្ងៃទី០១-៣១ ខែតុលា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១២៣.៨៦២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨.០៣៩គ្រឿង មានម៉ូតូចំនួន ៣.១៥៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍ដដែលបានវាយតម្លៃរយៈពេល៣១ថ្ងៃនៃខែតុលានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ។
គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ខ្លួនឯង និងអ្នកដទៃ ចូរចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕
ដោយ, សិលា