ក្រសួងសុខាភិបាល​ បានទទួលព័ត៍មានដ៏គួរឱ្យសោកស្តាយ​ និងរន្ធត់ជាពន់ពេកណាស់ដោយលោកវេជ្ជបណ្ឌិត​ លី​ ពេញស៊ុន បានទទួលមរណ:ភាព​ដោយរោគាពាធ !

ចែករំលែក៖

ភ្នំពេញ,នៅមុនបន្តិច ! វេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល​ បានទទួលព័ត៍មានដ៏គួរឱ្យសោកស្តាយ​ និងរន្ធត់ជាពន់ពេកណាស់ដោយលោកវេជ្ជបណ្ឌិត​ លី​ ពេញស៊ុន​ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍​ សេីរស្បែក​ និងកាមរោគ​ បានទទួលមរណ:ភាព​ដោយរោគាពាធ តាមលិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលជាតិនេះ​ (ភ្ជាប់ជូនខាងក្រោមនេះស្រាប់)។ ក្រសួងសុខាភិបាល​ បានបញ្ជាក់ថា, នេះ​ គឺពិតជាការបាត់បង់មន្ត្រីថ្នាក់ដឹកនាំដែលមានសមត្ថភាពមួយរូប​របស់ក្រសួង​ ដែលកន្លងមក​ គាត់ធ្លាប់បានចូលរួមចំណែកក្នុងការប្រយុទ្ធជំងឺអេដស៍យ៉ាងសកម្ម​ និងទទួលបានជោគជ័យជាបន្តបន្ទាប់។ ដោយក្តីរន្ធត់ឥតឧប្បមា​ ខ្ញុំសូមចូលរួមចែករំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត​ ជាមួយក្រុមគ្រួសារសព​ និងសូមឱ្យវិញ្ញាណក្ខន្ឋសពបានភពប្រសព្វទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។

សូមលំឱនកាយវាចារចិត្តគោរពវិញ្ញាណក្ខន្ឋសពដោយក្តីសោកស្តាយជាទីបំផុតពីខ្ញុំ​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិកា​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print