អាណិតណាស់លោកអើយ ! នគរបាលម្នាក់ បាន សម្លាប់ខ្លួន ដោយសារ បាក់ទឹកចិត្ត ព្រោះមាន ជំងឺប្រចាំកាយ 

ចែករំលែក៖

ខេត្តកំពត : បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា, លោកអនុ សេនីយ៍ឯក នៃមន្ត្រីនគរបាល ខេត្តកំពត ម្នាក់ បានសម្លាប់ខ្លួន នៅក្នុងផ្ទះ ដោយ ការបាញ់ផ្ទាល់ដៃ ព្រោះតែមានជំងឺប្រចាំ កាយរ៉ាំរ៉ៃ ទាំងមិនស្តាយស្រណោះជីវិត។

សូមបញ្ជាក់ថា, ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងនេះ បានកើត ឡើង កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

បើតាមមន្ត្រីសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ លោកអនុ សេនីយ៍ឯក ដែលបានធ្វើ អត្តឃាត ក្នុង ហេតុការណ៍នេះ ឈ្មោះ សេង សារុន អាយុ ៥១ ឆ្នាំ ជានាយរង ផ្នែកសរុប រដ្ឋបាលការិយាល័យ នគរបាលបង្ការ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានខេត្តកំពត។

ក្នុងរបាយការណ៍សមត្ថកិច្ច បានរៀបរាប់ថាៈ កាលពីវេលា ម៉ោង៩ និង៣០ នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា មានករណី ផ្ទះអាវុធក្នុងផ្ទះ ល្វែងមួយកន្លែង ក្បែរផ្សារសាម ទីរួមខេត្តកំពត។

សមត្ថកិច្ចបានបន្តថា, ភ្លាមៗ សមត្ថកិច្ចចម្រុះ បានចុះ ដល់គោលដៅ ទើបដឹងថា ជាករណី អត្តឃាត ធ្វើឡើងដោយមន្ត្រី នគរបាល ខេត្តកំពតម្នាក់។

ប្រភពដដែល បានបញ្ជាក់ថាៈ អត្តឃាត ជន បានបាញ់ខ្លួនឯង ចំនួនពីរគ្រាប់ ត្រង់ ក្រោមចង្កា ធ្លាយទៅក្បាល ស្ថិតនៅជាន់ ទីពីរ ដោយប្រើកាំភ្លើង អាកាបាញ់ ដែល មានគ្រាប់ ចំនួន ៣០។

សមត្ថកិច្ចបានបន្តថា, តាមការរៀបរាប់របស់ សមាជិកគ្រួសារ ថាៈ មន្ត្រីនគរបាលរូបនេះ បានបាក់ទឹក ចិត្ត ព្រោះតែមានជំងឺមហារីក គ្រាប់ ឈាមរ៉ាំរៃ យូរឆ្នាំ។ ដូច្នេះ ការសម្លាប់ខ្លួន របស់ លោកអនុសេនីយ៍ឯក រូបនេះ មិនពាក់ព័ន្ធនឹងមូលហេតុ ផ្សេងឡើយ។

ពិតជាសោកស្តាយ នូវការគិតខ្លី សម្លាប់ខ្លួនឯង ដែលតាមធម៌ព្រះ បញ្ជាក់ថា, ព្រះមិនជួយឡើយ គួរណាស់ លាចាកលោកតាមអនុផលកម្មពៀរ នៃជំងឺទើបជាការល្អសម្រាប់ជីវិតលោក ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print