ភ្នំពេញ,នៅមុនបន្តិច ! វេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានទទួលព័ត៍មានដ៏គួរឱ្យសោកស្តាយ និងរន្ធត់ជាពន់ពេកណាស់ដោយលោកវេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីរស្បែក និងកាមរោគ បានទទួលមរណ:ភាពដោយរោគាពាធ តាមលិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលជាតិនេះ (ភ្ជាប់ជូនខាងក្រោមនេះស្រាប់)។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, នេះ គឺពិតជាការបាត់បង់មន្ត្រីថ្នាក់ដឹកនាំដែលមានសមត្ថភាពមួយរូបរបស់ក្រសួង ដែលកន្លងមក គាត់ធ្លាប់បានចូលរួមចំណែកក្នុងការប្រយុទ្ធជំងឺអេដស៍យ៉ាងសកម្ម និងទទួលបានជោគជ័យជាបន្តបន្ទាប់។ ដោយក្តីរន្ធត់ឥតឧប្បមា ខ្ញុំសូមចូលរួមចែករំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព និងសូមឱ្យវិញ្ញាណក្ខន្ឋសពបានភពប្រសព្វទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតឡេីយ។
សូមលំឱនកាយវាចារចិត្តគោរពវិញ្ញាណក្ខន្ឋសពដោយក្តីសោកស្តាយជាទីបំផុតពីខ្ញុំ ឱ វណ្ណឌីន រដ្ឋលេខាធិកា ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩៕